Play Station 4 ជំនាន់ថ្មី បង្ហាញរូបក្នុងហ្គេមដូចមនុស្សពិតៗ
- 2016-09-08 21:41:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Play Station 4 ជំនាន់ថ្មី បង្ហាញរូបក្នុងហ្គេមដូចមនុស្សពិតៗ
ចន្លោះមិនឃើញ
Sony ទើបប្រកាសត្រៀមបញ្ចេញកំពូលម៉ាស៊ីនហ្គេម PS 4 (Play Station) ជំនាន់ថ្មីម៉ូដែល Pro ដែលមានសមត្ថភាពអាចទ្រាំទ្រជាមួយហ្គេមមានក្រាហ្វិកដល់កម្រិត 4k។
PS4 ម៉ូដែល Pro មិនត្រឹមតែអាចលេងហ្គេមមានក្រាហ្វិក 4K ហើយក៏នៅមានមុខងារ Higher Dynamic Range (HDR) ដែលអាចជួយបញ្ចេញរូបភាពឲ្យកាន់តែច្បាស់ដូចមនុស្សពិតៗ ហើយក៏មានបំពាក់រួចជាស្រេចនូវឧបករណ៍ VR របស់ Sony។
ម៉ាស៊ីនហ្គេមដ៏ទំនើបនេះនឹងផ្ដើមលក់លើទីផ្សារអន្តរជាតិនាខែ វិច្ឆិកា ២០១៦ ជាមួយតម្លៃ ៣៩៩ ដុល្លារ និង ២៩៩ ដុល្លារសម្រាប់ម៉ូដែល Slim (មានទំហំតូច ស៊ីភ្លើងតិចជាង តែសមត្ថភាពប្រហែលម៉ូដែល Pro)៕
អានបន្ត ៖ កាសឥតខ្សែតម្លៃ ១៥៩ ដុល្លាររបស់ Apple ប្រើមិនប្រយ័ត្នអាចបាត់
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ channelnewsasia