អាណាព្យាបាលសិស្សនិទ្ទេស A សម្ដែងអារម្មណ៍អរខ្លាំង ពេលដឹងថាកូនពូកែបែបនេះ
- 2016-09-10 22:13:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណាព្យាបាលសិស្សនិទ្ទេស A សម្ដែងអារម្មណ៍អរខ្លាំង ពេលដឹងថាកូនពូកែបែបនេះ
ចន្លោះមិនឃើញ
យុវជន មាស តារាឩត្តម ប្រលបាក់ឌុបឆ្នាំ ២០១៦នេះ បាននិទ្ទេស A ដែលធ្វើឲ្យក្រុមគ្រួសារសប្បាយចិត្តហួសការរំពឹងទុក និង សាមីខ្លួនក៏ដូចគ្នា។
យុវជនមកពីវិទ្យាល័យវត្តភ្នំរូបនេះ បាននិយាយថា "ខ្ញុំមិននឹកស្មានថា ខ្ញុំបានជាប់និទ្ទេសល្អបែបនេះសោះ តែខ្ញុំប្រឹងរៀនណាស់ តាំងពីដើមឆ្នាំរហូតដល់ថ្ងៃប្រលង"។
យោងតាមសេចក្ដីរាយការណ៍បន្ថែមពីក្រុមការងារបានឲ្យដឹងថា ម្ដាយ-ឪពុក មាស តារាឧត្តម គ្រាន់តែទទួលបានដំណឹងថា កូនបាននិទ្ទេស A បានសម្ដែងអារម្មណ៍រំភើបហួសការរំពឹងទុក។ ដោយចាត់ទុកថា នេះជាមោទនភាពមួយសម្រាប់ពួកគាត់ និង ក្រុមគ្រួសារផងដែរ។
ទស្សនាវីដេអូសម្ភាសន៍៖
រាយការណ៍ដោយ៖ គង់ វិសាល