ពីក្រោយបណ្ដឹងលែងលះគួរឲ្យភ្ញាក់ផ្អើលរបស់ Angelina Jolie និង Brad Pitt
- 2016-09-21 18:24:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីក្រោយបណ្ដឹងលែងលះគួរឲ្យភ្ញាក់ផ្អើលរបស់ Angelina Jolie និង Brad Pitt
ចន្លោះមិនឃើញ
ប្រភពជិតស្និទ្ធនឹងតារាសម្ដែងអាមេរិក Brad Pitt បានប្រាប់សារព័ត៌មាន TMZ ថាតួឯកប្រុស "World War Z” ខឹងភរិយា Jolie យ៉ាងខ្លាំង សម្រាប់ការចោទប្រកាន់និងទម្លាយរឿងថាលោកជាឥទ្ធិពលអាក្រក់សម្រាប់កូនៗដោយមិនចេះគ្រប់គ្រងកំហឹង និងប្រើប្រាស់គ្រឿងញៀន។
Brad Pitt ផ្ទាល់បាននិយាយថា Jolie កំពុងតែ "បើកទ្វានរក" ពីព្រោះគ្រួសារទាំងមូលកំពុងក្លាយជាគោលដៅរបស់ក្រុមអ្នកប្រមាញ់រូបថត និងសារព័ត៌មាន។ តារាវ័យ ៥២ឆ្នាំ និយាយថាលោកចង់រក្សាការលែងលះនេះជាសម្ងាត់ដើម្បីសុវត្ថិភាពរបស់កូនៗ ប៉ុន្តែផ្ទុយទៅវិញ Jolie បាននិយាយលាបពណ៌លោក ហើយចង់ឲ្យលោកផ្ដាច់ទំនាក់ទំនងជាមួយកូនៗទៀត។ "ខ្ញុំពិបាកចិត្តខ្លាំងណាស់ដោយសាររឿងនេះ ប៉ុន្តែបញ្ហាធំៗបំផុតនៅពេលនេះគឺសេចក្ដីសុខរបស់កូនៗ"។ Brad Pitt និយាយ។
នាពេលបច្ចុប្បន្នផ្ទះរបស់កំពូលតារាហូលីវូដទាំងពីររូបកំពុងត្រូវឡោមព័ទ្ធដោយក្រុមអ្នកប្រមាញ់រូបថត ខណៈប៉ូលិសទីក្រុង Los Angeles បានដាក់ការល្បាតជាប្រចាំដោយសារការរំជើបរំជួលពីក្រុមអ្នកសារព័ត៌មាន។
នៅក្នុងពាក្យបណ្ដឹង Angelina Jolie បានបញ្ជាក់គោលបំណងនៃការលែងលះថាដើម្បី "សុខភាពគ្រួសារទាំងមូល" រួមទាំងមូលហេតុសំខាន់គឺ "គំនិតខ្វែងគ្នាមិនអាចផ្សះផ្សាបាន" និងបានទាមទារសិទ្ធិចិញ្ចឹមកូនទាំង៦តែម្នាក់ឯង រួមមាន Maddox អាយុ ១៥ឆ្នាំ, Pax អាយុ ១២ឆ្នាំ Zahara អាយុ ១១ឆ្នាំ Shiloh អាយុ១០ឆ្នាំ និងកូនភ្លោះ Vivienne និង Knox អាយុ ៨ឆ្នាំ។ ទោះយ៉ាងណាលោក Alexander Orlofsky ជាមេធាវីក្នុងរឿងក្ដីលែងលះនេះ បញ្ជាក់ថាកូនៗធំៗរបស់ពួកគេ រួមមាន Maddox អាចសម្រេចចិត្តបានថាពួកគេចង់រស់នៅជាមួយម្ដាយ ឬឪពុក។
ឯកសារបណ្ដឹងលែងលះរបស់ Jolie
ប្រភពជិតស្និទ្ធមួយបានបង្ហើបប្រាប់ TMZ ថា តារាស្រីវ័យ ៤១ឆ្នាំបានសម្រេចចិត្តដាក់ពាក្យប្ដឹងលែងលះដោយសារមិនពេញចិត្តជាខ្លាំងចំពោះវិធីចិញ្ចឹមអប់រំកូនរបស់ស្វាមី។ ប្រភពដដែលអះអាងថា Jolie បានឆ្អែតឆ្អន់នឹងការជក់កញ្ឆារបស់ Pitt និងគ្រឿងស្រវឹងផ្សេងៗ រួមជាមួយបញ្ហាឆាប់ខឹងរបស់លោកផងដែរ។
ពាក្យចចាមអារ៉ាមមួយទៀតនិយាយថាមូលហេតុនៃការលែងលះគឺដោយសារ Jolie បានដឹងថា Brad Pitt កំពុងមានស្នេហាលួចលាក់ជាមួយតារាស្រី Marion Cotillard ដែលជាដៃគូសម្ដែងរបស់លោកក្នុងភាពយន្តថ្មី Allied។
Brad Pitt និង Cotillard ក្នុងរឿងថ្មី
គូស្នេហ៍ទាំងពីរបានចាប់ផ្ដើមស្នេហាជាមួយគ្នាកាលពីឆ្នាំ ២០០៥បន្ទាប់ពីជួបគ្នាក្នុងខ្សែភាពយន្ត "Mr. and Msr. Smith” និងបានរៀបពិធីមង្គលការជាមួយគ្នាកាលពីឆ្នាំ២០១៤។ នេះជាការលែងលះលើកទីពីរសម្រាប់ Brad Pitt បន្ទាប់ពីភរិយាមុន Jennifer Aniston និងជាការលែងលះលើកទី៣សម្រាប់ Jolie ក្រោយលែងលះស្វាមីពីរនាក់មុនមានតារាសម្ដែង Johnny Lee Miller and Billy Bob Thornton ៕
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail ,hollywoodlife