Nadech & Yaya មិន​ប្រកាន់​ខ្លួន ទៅ​ធ្វើ​បុណ្យ​ហើយ​ជួយ​លាង​បង្គន់​វត្ត​ទៀត

  • 2016-09-27 13:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចៅ​អធិការ​វត្ត Tha Mai ក្នុង​ខេត្ត​សាមុតសាខន ប្រទេស​ថៃ​បាន​បញ្ចេញ​រូបថត​មួយ​ចំនួន​របស់​គូ​ស្នេហ៍​តារា​សម្ដែង Nadech និង Yaya ដែល​បាន​ឆ្លៀត​ពេល​ទំនេរ​របស់​ខ្លួន​មក​ជួយ​លាង​សម្អាត​បន្ទប់​ទឹក​នៅ​វត្ត​ខាង​លើ និង​បាន​ជួយ​ការងារ​មួយ​ចំនួន​ទៀត​ដោយ​មិន​ប្រកាន់​ខ្លួន។

 

 

ថ្មីៗនេះ ព្រះ​តេជគុណ​ព្រះ​នាម​ ប្ល៉ាត់ ឧថេន បាន​បង្ហោះ​រូប​អ្នក​ទាំង​ពីរ​ដោយ​សរសេរ​ភ្ជាប់​ថា៖ "ញោម​មើល​ Nadech និង Yaya ជា​គំរូ​ល្អ។ ​កូន​សិស្ស​វត្ត​ Tha Mai ឃើញ​ទេ ពួក​គាត់​មិន​ប្រកាន់​ខ្លួន​ ទំនេរ​ពេល​ណា​ជួយ​បាន​ក៏​ជួយ​ទាំង​អស់ ជា​អ្នក​ល្បី​តែ​មិន​ប្រកាន់ លាង​បន្ទប់​ទឹក សម្អាត​កុដិ សម្អាត​អ្វី​ក៏​បាន"។

 

គូ​ស្នេហ៍​តារា​សម្ដែង Nadech Kugimiya និង​ Yaya Urassaya ត្រូវ​បាន​គេ​ឃើញ​​ធ្វើ​បុណ្យ​រួម​គ្នា​ជា​ញឹកញាប់​ ​ដោយ​អ្នក​ទាំង​ពីរ​ធ្លាប់​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​ប្រគេន​ទេយ្យទាន​ដល់​ព្រះ​សង្ឃ ចូល​រួម​កសាង​ព្រះ​ពុទ្ធ​រូប និង​បបួល​ក្រុម​អ្នក​គាំទ្រ​ធ្វើ​បុណ្យ​រួម​គ្នា​ជា​រឿយ​ៗ​ផង​ដែរ ៕

 

 
 
 
 
 
 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ kapook

អត្ថបទថ្មី