Xperia XZ អាច​លេង​ហ្គេម PS4 ដាក់​ឲ្យ​​កម៉្មង់​ទិញ​​នៅ​ខ្មែរ​ហើយ!

  • 2016-10-14 21:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony បាន​បញ្ចេញ​ស្មាតហ្វូន​ត្រកូល X មួយ​ទៀត​ដែល​អាច​លេង​ហ្គេម Play Station 4 បាន​យ៉ាង​ងាយ​ស្រួល មាន​មុខងារ​ការពារ​ជ្រាប​ទឹក នឹង​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី ៣០ ខែ​តុលា​ខាង​មុខ​នេះ។

 

 

លោក សុខ លី ម្ចាស់​ហាង​លក់​ទូរសព្ទ​ដៃ​សុខ​លី បាន​ប្រាប់​ថា Xperia XZ នេះ​បាន​ដាក់​​ឲ្យ​កម៉្មង់​ទិញ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​តុលា ដោយ​​តម្លៃ ៥៩៩ ដុល្លារ។

 

Xperia XZ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ទី ៦ Mashmallow ​អាច​ដាក់​ស៊ីម​បាន ២ ប្រភេទ Nano-SIMមាន​អង្គ​ចងចាំ​ទំហំ ៣២ និង៦៤GB ទំហំRAM ៣GB បំពាក់​បន្ទះឈីប Snapdragon 820 CPU ៨គ្រាប់ Octa-Core ថាមពល​ថ្ម ២៩០០mAh។ កាមេរ៉ា​ក្រោយ​ទំហំ​ដល់​ទៅ ២៣​មេហ្គាភិចសែល មាន​​មុខងារ​ស្កេន​ក្រយៅ​ដៃ សាក​ថ្ម​បាន​លឿន Quick Charge 3.0 និង​មុខងារ​ការពារ​ជ្រាប​ទឹក​កម្រិត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​IP68 បាន​ជម្រៅ ១.៥ម៉ែត្រ​ក្នុង​រយៈពេល ៣០ នាទី។

 

ប្រិយមិត្ត​អាច​រក​កុម្ម៉ង់​ទិញ​បាន​នៅ​តាម​បណ្តាហាង​លក់​ទូរសព្ទ​ធំៗ​នៅ​ភ្នំពេញ៕

 

 

 

 

 

អត្ថបទ៖ រក្សា