ភ្ញាក់​ផ្អើល! កញ្ញា​ឯក​កម្ពុជាលេខ១​​ឆ្នាំ២០១៦ ឈ្នះ​ពាន​​ដល់ទៅ៥​ម្នាក់ឯង

  • 2016-10-15 23:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជា​រំភើប​ភ្ញាក់ផ្អើល​នឹកស្មាន​មិន​ដល់​សម្រាប់​កញ្ញា ប៊ី សុធា​រី  ដែល​បាន​ក្លាយ​ជា​កញ្ញាឯក​កម្ពុជា​លេខ១ គ្រង​មកុដ​ប្រចាំ​ឆ្នាំ២០១៦ និងថែមទាំងឈ្នះ​ពាន​រង្វាន់ចំនួន៥​ផ្សេង​​ទៀ​ត​​កាល​ពី​យប់​មិញ​នេះ ។ ពាន​រង្វាន់​ទាំង៥​  ដែល​កញ្ញា​អាយុ១៨ឆ្នាំ នៅភ្នំពេញ និងជា​សិស្ស​​​វិទ្យា​ល័យ​​ជា​ស៊ីម​​ជ្រោយ​ចង្វា​ថ្នាក់​ទី១២  បាន​ឈ្នះ​រួមមាន  ១. កញ្ញា​ឯក​សក់​ស្អាត​ជាង​គេ ២.កញ្ញាឯក​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​ស្អាត​ជាងគេ   ៣. កញ្ញាឯក​គ្រង​ឈុត​ពិធី​ជប់លៀង​ស្អាត​ជាងគេ  ៤.កញ្ញាឯក​គ្រង​ឈុត​រាត្រី​ស្រមោល​ស​ស្អាត​ជាង​គេ  និង ៥.ពាន​​កញ្ញា​​ឯក​​គ្រង​​ឈុត​រ៉ូប​​ប្រពៃ​ណីខ្មែរ​ស្អាត​ជាងគេ​។

 

សូម​មើល​រូប​របស់​​​កញ្ញាឯកគ្រងមកុដលេខ១ប្រចាំ​ឆ្នាំ២០១៦ ថា​ស្អាត​កម្រិត​ណា​បានជាអាច​ឈ្នះពាន​ច្រើន​ដល់​ម្លឹង

 

 
 

កញ្ញា ​សុធា​រី បាន​រៀប​រាប់​ឲ្យ​ដឹង​​ថា កញ្ញា​ជា​កូន​ទី​៣​ក្នុង​ចំណោម​បង​ប្អូន​​៤នាក់​ក្នុង​គ្រួសារ​​ដែល​មាន​ឱ​ពុក​ម្ដាយ និង​បង​ៗសុទ្ធតែ​​ជា​ទាហាន​ជើង​ទឹក​​​ ។

បន្ទាប់​ពី​​ក្លាយ​​ជា​ម្ចាស់​ជយលាភី​លេខ​មួយ កញ្ញា ប៊ី សុធា​រី នឹង​តំណាង​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​បវរកញ្ញា​អន្តរជាតិ ។ ក្រៅ​ពី​បាន​ក្លាយ​ជា​ម្ចាស់​មកុដ​ដ៏​មាន​តម្លៃ​​​​ច្នៃ​ម៉ូដ​ជា​ពិសេស​ដោយ​ក្រុមហ៊ុន W.S Stone   កញ្ញា សុធា​រី​ព្រមទាំង​ម្ចាស់​ជយលាភី​​ចំណាត់​ថ្នាក់​លេខ២ ​លេខ៣ ​លេខ៤ ​និង ​លេខ៥  ទទួល​បាន​រង្វាន់​ជាច្រើន​ទៀត ដែល​​រង្វាន់ធំៗ ​ដូចជា ៖

 

-  ទឹក​ប្រាក់​សុទ្ធ​សរុប​២ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក -  កិច្ច​សន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន ​ARISE​ AGENCY -  ប័ណ្ណ​​ស្នាក់នៅ​ឥត​គិត​ថ្លៃ​របស់​សណ្ឋាគារ​ NAGAWORLD -  សំបុត្រ​យន្ត​ហោះ​អាកាសចរណ៍​ BASSAKA -  សំលៀក​បំពាក់​ទំនើប​ទាន់សម័យ​ពី Mugigea Cambodia -  ស្បែក​ជើង​ពី Charles& Keith -  ផលិតផល​ថែ​រក្សា​សម្រស់​ពី Pond និង Unilever។

 

កម្មវិធី​ ប្រលងកញ្ញាឯក​កម្ពុជា​នេះ​​បាន​ប្រព្រឹត្តទៅ​យ៉ាង​ឱ​ឡារិក​ចាប់ពី​ម៉ោង ៧ រហូតដល់​ម៉ោង ១១យប់ នៅ​ សណ្ឋាគារ​Nagaworld​ ដែល​​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង អន្តរជាតិ​យ៉ាងច្រើន​ ពិសេស​គឺ វត្តមាន អគ្គរដ្ឋទូត​ប្រទេស​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា​  តំណាង​ក្រសួង​ទេសចរ   ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ  ទូរទស្សន៍បាយ័ន ទូរទស្សន៍​អប្សរា ក្រុមហ៊ុន​អាកាសចរណ៍​Bassaka Air  បវរកញ្ញា​ហ្វីលីពីន​ចំណាត់​ថ្នាក់​លេខ៥ បវរកញ្ញា​Earth កម្ពុជា​ឆ្នាំ២០០៥  និង អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​រូប​ទៀត ។

 

 

 

អត្ថបទពេញនិយម