តារាម៉ូដែល ២ រូប ចេញមុខសុំទោស ចំពោះរូបភាពទាំងនេះ!
- 2016-10-19 16:22:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាម៉ូដែល ២ រូប ចេញមុខសុំទោស ចំពោះរូបភាពទាំងនេះ!
ចន្លោះមិនឃើញ
តារាម៉ូដែល ច័ន្ទ កេសី រួមជាមួយមិត្តរួមអាជីពម្នាក់ទៀតបានចេញមុខសុំទោស ក្រោយមានការរិះគន់ចំពោះរូបភាពសិចស៊ីអំឡុងពេលប្រណាំងឡាននៅក្រុមហ៊ុន 7NG កាលពីសប្ដាហ៍មុន។ តែនាងថាការស្លៀកនោះតាមកាលៈទេសៈតែប៉ុណ្ណោះ។
ច័ន្ទ កេសី ពាក់អាវលេខ ២៨ និង CiCi ពាក់អាវលេខ ១៨
កេសី បន្តថា "ពេលមានអ្នកគាំទ្របង្ហោះរូបនោះ ហើយមានអ្នករិះគន់ ខ្ញុំពិតជាមានអារម្មណ៍មិនស្ងប់ទេ និងចង់សុំទោសចំពោះរឿងនេះ។ តែខ្ញុំក៏មិនបានធ្វើខុសអ្វីដែរ ព្រោះរាល់ដង ក៏ខ្ញុំមិនដែលស្លៀកពាក់ចឹងដែរ តែនេះកម្មវិធីបែបណា យើងត្រូវលៃលកឲ្យត្រូវនឹងកម្មវិធីគេ"។
អតីតជយលាភីលេខ ២ ក្នុងកម្មវិធី Cambodia's Next Top Model រដូវកាលទី១ បានបន្តទៀតថា នៅបរទេសពេលមានកម្មវិធីប្រណាំងបែបនោះ ក៏មានម៉ូដែលស្លៀកពាក់សិចស៊ីបង្ហាញរាង ដើម្បីទាក់ទាញអ្នកទស្សនាដូចគ្នានឹងពួកនាងដែរ។ "ការស្លៀកពាក់បែបនោះ ព្រោះខាងម្ចាស់កម្មវិធីគេតម្រូវឲ្យពួកខ្ញុំស្លៀកចឹង ណាមួយកម្មវិធីបែបនេះ នៅប្រទេសណាក៏គេស្លៀកចឹងដែរ។ ខ្ញុំដឹងថា ប្រទេសយើងមានវប្បធម៌ប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ពេលឃើញមានរូបបែបនេះ អ្នកខ្លះគាំទ្រ ហើយអ្នកខ្លះទៀតគេក៏មិនគាំទ្រ ខ្ញុំគិតថាជារឿងធម្មតា តែយ៉ាងណាក៏សុំទោសផងដែរ”។
ចំណែកតារាម៉ូដែលវ័យក្មេងម្នាក់ទៀតដែលត្រូវគេរិះគន់ដែរឈ្មោះ CiCi បានលើកឡើងស្រដៀងគ្នាទៅនឹង ច័ន្ទ កេសី ដែរ។ "ខ្ញុំជាតារាម៉ូដែល ខ្ញុំស្លៀកពាក់ទៅតាមកាលៈទេសៈតែប៉ុណ្ណោះ កម្មវិធីតម្រូវឲ្យស្លៀកសិចស៊ីខ្ញុំត្រូវតែធ្វើ។ ណាមួយពេលទៅចូលវត្ត គឺខ្ញុំស្លៀកពាក់ហូលអាវប៉ាក់ដូចតែគេឯងចឹង តែកម្មវិធីបែបនេះគេច្រើនតែរៀងសិចស៊ីតិចហើយ”។
ម្សិលមិញមានការចែករំលែករូបភាពតារាបង្ហាញម៉ូដខ្មែរ ស្លៀកពាក់ខោអាវខើចខ្លីបញ្ចេញរាងស្លីមកាច់រាងនៅចំពោះឡានមួយគ្រឿងដែលប្រឡាក់សុទ្ធតែភក់។ ក្រោយមកក៏មានអ្នកគាំទ្រចូលមកបញ្ចេញមតិរៀងខ្លួនពីរូបភាពទាំងនោះ៕
ចុះប្រិយមិត្ត យល់យ៉ាងណាវិញ...!
ចុចអាន៖ប្រណាំងសេះវគ្គផ្ដាច់ព្រ័ត្ររង្វាន់ ១៥ ០០០ដុល្លារនៅ 7NG រំពឹងមានសេះចូលរួម៨០ក្បាល
រូបភាពបន្ថែម ទស្សនាវីដេអូខាងក្រោម
អត្ថបទ៖ទ្រី រ៉ាវី រូបភាពផ្ដល់ឲ្យដោយ៖CiCi