កែវ សុខផេង ស៊ុតចូលយប់មិញ១គ្រាប់ទទួលកាដូចិញ្ចៀនពីបងប្រុស
- 2016-10-19 22:04:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ សុខផេង ស៊ុតចូលយប់មិញ១គ្រាប់ទទួលកាដូចិញ្ចៀនពីបងប្រុស
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធវ័យក្មេង កែវ សុខផេង យប់មិញស៊ុតចូលក្រុមជម្រើសជាតិប្រ៊ុយណេ១គ្រាប់ដែលជួយឲ្យកម្ពុជាទទួលបានជ័យជម្នះដោយលទ្ធផល ៣-០។ សម្រាប់លទ្ធផលនេះ បងប្រុសបង្កើតរបស់គេគឺ កែវ សុខង៉នបានផ្តល់ចិញ្ចៀនមួយវង់ដល់រូបគេដើម្បីលើកទឹកចិត្ត។
ចិញ្ចៀន កីឡាករ កែវ សុខផេង
បើតាមការបង្ហោះលើ ហ្វេសបុកផ្ទាល់ខ្លួនរបស់កីឡាករ កែវ សុខផេង បានឲ្យដឹងថា បន្ទាប់ពីស៊ុតបញ្ចូលទីក្រុមប្រ៊ុយណេ ភ្លាមស្អែកឡើងបងប្រុសបង្កើតរបស់គេគឺកីឡាករ កែវ សុខងន បានទិញចិញ្ចៀនពេជ្រជាកាដូឲ្យប្អូនប្រុសនិងជាការលើកទឹកចិត្តសម្រាប់ប្អូនដែលធ្វើបានចូលក្នុងការប្រកួតនេះ។
ចិញ្ចៀន កីឡាករ កែវ សុខផេង
ខ្សែប្រយុទ្ធមកពីភ្នំពេញក្រោន រូបនេះក៏ថ្លែងអំណរគុណបងប្រុសរបស់ខ្លួនគឺ កែវ សុខងន ដែលបានផ្តល់កាដូនេះផងដែរ៕
អត្ថបទ៖ នួន ស៊ីណា រូបថត៖ កែវ សុខផែង