វត្តបាណន់ ល្បីកន្លែងសក្ដិសិទ្ធិ សូម្បីសម័យប៉ុល ពត ក៏វ៉ៃមិនបែក
- 2016-10-26 15:32:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តបាណន់ ល្បីកន្លែងសក្ដិសិទ្ធិ សូម្បីសម័យប៉ុល ពត ក៏វ៉ៃមិនបែក
ចន្លោះមិនឃើញ
វត្តបាណន់ ជាទីកន្លែងសក្ដិសិទ្ធិ ដែលល្បីតាំងពីសម័យកាលបុរាណមកម្ល៉េះ ហើយសូម្បីតែក្នុងសម័យប៉ុល ពត ក៏មិនអាចរុះរើវាយបំបែកបានដែរ ពោលគឺមានបារមីការពារខ្លាំងណាស់។
លោកតា ចឹង យិន អ្នកថែរក្សានៅលើភ្នំបាណន់ បានបញ្ជាក់ឱ្យដឹងថានៅភ្នំនេះ មានកន្លែងសក្ដិសិទ្ធិជាច្រើនកន្លែង ហើយមនុស្សក៏ចូលមកបែរបន់ច្រើនដែរ។ ចំពោះអ្វីដែលជារឿងកាន់តែអស្ចារ្យថែមទៀតនោះ គឺបារមីវត្តបាណន់ឯណោះ ពិតជាខ្លាំងខ្លាណាស់ ដោយសូម្បីតែសម័យប៉ុល ពត ឬសម័យបារាំងកាន់កាប់ក៏សុទ្ធតែទុកវត្តមានជាទីសក្ការដែរ។
ហេតុតែលោកតា ហ៊ាននិយាយដូច្នេះគឺដោយសារតែមានអ្នកដែលនៅរស់រានពីសម័យប្រល័យពូជសាសន៍នោះ បានប្រាប់លោកតាផ្ទាល់តែម្ដងថា នៅសម័យនោះប៉ុល ពត ធ្លាប់មករុះរើវត្តបាណន់នេះម្ដងមកហើយ ប៉ុន្តែមិនបានសម្រេចឡើយ ដោយគ្រាន់តែរៀបនិងរុះរើក៏មានបារមីធ្វើឱ្យមនុស្សទាំងនោះ ស្លាប់នៅកន្លែងនោះទៅហើយ។
“និយាយទៅសម័យហ្នឹង អីចេះអូន! ខ្មែរក្រហម គេនាំគ្នាមកមករុះកន្លែងនេះ ដោយមានម្នាក់ទៅមុនគេ ហើយមានម្នាក់បញ្ជា។ ភ្លាមហ្នឹង គ្រាន់តែចូលទៅ មិនទាន់នឹងបានធ្វើអីផង ក្បឿងនៅលើវិហារនោះក៏ធ្លាក់មកត្រូវក្បាលម្នាក់នោះតែម្ដង ដោយពេលនោះគ្មានខ្យល់អីបន្តិច។ ក្រោយពីស្លាប់ម្នាក់នេះហើយ អ្នកបញ្ជាម្នាក់ បានប្រាប់ឱ្យសមមិត្តផ្សេងចូលទៅទៀត ប៉ុន្តែគ្មាននរណាហ៊ានចូលឡើយ”។ សម្ដីលោកតា ចឹង យិន។
សូមបញ្ជាក់ថាវត្តមួយនេះ មានប្រវត្តិសក្ដិសិទ្ធិតាំងពីសម័យបារាំងមកម្ល៉េះ ដោយគ្មាននរណាហ៊ានចូទៅរុះរើឬធ្វើអ្វីមិនល្អនោះទេ ខណៈដែលប្រជាពលរដ្ឋក្នុងតំបន់ជឿលើកន្លែងនេះណាស់៕
អត្ថបទ៖ មុន្នី រម្យ