ទិនហ្វី ប្រកាស​ថ្ងៃ​ចេញ​រឿង​​ស្ដេច​ស្វាអ៊ូខុង​ថ្មី ឲ្យ​កក្រើក​ទីផ្សារ​ម្ដង​ទៀត

  • 2016-10-26 21:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​ច្រើន​បំផុត​នៅ​ប្រទេស​ចិន​សម្រាប់​ឆ្នាំ​ក្រោយ រឿង "Journey to the West: Conquering the Demon 2” ដែល​ជា​ការ​សហការ​ផលិត​របស់​កំពូល​ផលិតករ​ភាពយន្ត​ហុងកុង​ពីរ​រូប​គឺ Stephen Chow (ទិនហ្វី) និង Tsui Hark បាន​ប្រកាស​កាល​បរិច្ឆេទ​ចេញ​បញ្ចាំង​ហើយ គឺ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​តែ​ម្ដង។

 

 

រូបភាព​ផ្សព្វផ្សាយ​មួយ​ដែល​ត្រូវ​បាន​បញ្ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង្ហាញ​ថា​ភាពយន្ត​នេះ​នឹង​ចេញ​បញ្ចាំង​តាម​បណ្ដា​រោងភាពយន្ត​ក្នុង​ប្រទេស​ចិន​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ ​

នេះ​គឺ​ជា​ការ​សហការ​ដ៏​ធំ​លើក​ដំបូង​រវាង​ស្ដេច​កំប្លែង​ហុងកុង ទិនហ្វី និង​កំពូល​អ្នក​ដឹកនាំ​ភាពយន្ត​ក្បាច់​គុន​សៅលីង Tsui។

 

ក្នុង​ភាពយន្ត​នេះ​ដែរ ទិន ហ្វី មាន​នាទី​ជា​អ្នក​និពន្ធ និង​សហការ​ផលិត ខណៈ​លោក​គ្រូ Tsui Hark គឺ​ជា​អ្នក​ដឹកនាំ។ ផលិត​ដោយ​យោង​តាម​ប្រលោមលោក​បុរាណ "Journey to the West” រឿង​ថ្មី​នេះ​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន​ដូច​ជាKris Wu, Lin Gengxin, Yao Chen, Lin Yun, Bao Bei'er, Da Peng, Wang Likun, Wang Duo, Zhang Mei'er និង​កីឡាករ​បាល់បោះ Mengke Bateer។

 

"Journey to the West: Conquering the Demons" វគ្គ​ដំបូង​បាន​ចេញ​កាល​ពី​ឆ្នាំ​២០១៣ ដែល​ដឹកនាំ​ដោយ Stephen Chow សម្ដែង​ដោយ Shu Qi, Huang Bo និង Wen Zhang។ ភាពយន្ត​នេះ​រក​ចំណូល​បាន ២០៣,៥លាន​ដុល្លារ និង​បាន​ក្លាយ​ជា​ភាពយន្ត​មួយ​ក្នុង​ចំណោម​ភាពយន្ត​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចិន។ នៅ​ឆ្នាំ​២០១៦ Chow បាន​បញ្ចេញ​ភាពយន្ត​ជា​ស្នាដៃ​ដឹកនាំ​របស់​ខ្លួន​មួយ​ទៀត​គឺ​រឿង "The Mermaid” ហើយ​ក៏​បាន​បំបែក​កំណត់ត្រា​ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​ចិន ដោយ​អាច​រក​បាន ៥១៧,៣លាន​ដុល្លារ ៕

 

 

 

 

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖china.org

អត្ថបទថ្មី