ដើមកំណើតរថយន្ត Range Rover
- 2016-10-30 19:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមកំណើតរថយន្ត Range Rover
ចន្លោះមិនឃើញ
Range Rover គឺជាប្រភេទរថយន្តប្រណិត ខ្នាតធំដែលដំណើរការដោយកង់ទាំងបួន (four-wheel drive) ប្រភេទ sport utility vehicle (SUV) ផលិតដោយក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អង់គ្លេសដែលមានឈ្មោះថា Land Rover។ តែក្រោយមកបានលក់ក្រុមហ៊ុនទាំងមូលទៅឲ្យក្រុមហ៊ុនផលិតរថយន្ត ឥណ្ឌាឈ្មោះថា Tata Motors នៅថ្ងៃទី ២៦ មិនា ឆ្នាំ ២០០៨។ រថយន្តប្រណិតនេះចេញលក់ដំបូងក្នុងឆ្នាំ ១៩៧០ និងបានចេញលក់ជាបន្តបន្ទាប់ពីជំនាន់ទី១រហូតដល់ជំនាន់ទី៤ មានឈ្មោះថា Range Rover (L405)។
Range Rover គឺជារថយន្តម៉ាកល្បីដែលមានតម្លៃខ្ពស់ស្ថិតក្រោមការគ្រប់គ្រងនិង ផលិតដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុន Land Rover និងបានបែងចែក brand ពីរធំៗបន្ថែមទៀតគឺ Range Rover Evoque និង Range Rover Sport។
ប្រវត្តិ៖
Range Rover ជំនាន់ទី ១
- Range Rover ជំនាន់ទីមួយមានឈ្មោះថា Range Rover Classic (១៩៧០-១៩៩៦)
Range Rover ជំនាន់ទីមួយផលិតក្នុងចន្លោះឆ្នាំ ១៩៧០ និង ១៩៩៦ ជារថយន្តប្រភេទ Classic មានរូបរាងស្រដៀងនឹងឡាន Jeep Wagoneer របស់អាមេរិក។ រថយន្តដដែលនេះបានបំពាក់មកជាមួយម៉ាស៊ីនប្រភេទ Rover V8 ជាមួយកម្លាំងម៉ាស៊ីន 135 hp។ - Range Rover ជំនាន់ទីពីរឈ្មោះថា Range Rover (P38A) (១៩៩៤-២០០២)
Range Rover ជំនាន់ទី ២
Range Rover ជំនាន់ទីពីរបានបង្ហាញខ្លួនក្នុងឆ្នាំ ១៩៩៥ ជាមួយនឹងកំណែរូបរាងថ្មីព្រមជាមួយនឹងការ update ម៉ាស៊ីន Rover V8ថ្មីដើម្បីប្រកួតប្រជែងទីផ្សាររថយន្តប្រភេទ SUV។ រថយន្តជំនាន់ទីពីរនេះគឺជារថយន្តដំបូងបំផុតរបស់ក្រុមហ៊ុន Range Rover ដែលបានភ្ជាប់មកជាមួយប្រព័ន្ធ Diesel injection ព្រមជាមួយនឹងការគ្រប់គ្រងនិងបញ្ជាបែបអេឡិចត្រូនិក។
- Range Rover ជំនាន់ទីបីឈ្មោះថា Range Rover (L322) (២០០២-២០១៣)
Range Rover ជំនាន់ទី ៣
Range Rover ជំនាន់ទីបីបានបង្ហាញខ្លួនក្នុងឆ្នាំ ២០០២ ស្ថិតក្រោមគម្រោងសហការផលិតជាមួយក្រុមហ៊ុនផលិតរថយន្ត BMWរបស់អាល្លឺម៉ង់ដើម្បីចែករំលែកសមាសធាតុផ្សំនិងប្រព័ន្ធ អេឡិចត្រូនិកពីរថយន្ត BMW ម៉ាក 7 Series។ រថយន្តជំនាន់ទីបីនេះបានបំពាក់មកជាមួយម៉ាស៊ីន M62 V8 របស់ BMW ព្រមជាមួយនឹងការផ្លាស់ប្ដូរប្រព័ន្ធចាស់ៗដែលប្រើដោយដៃទៅប្រើ ដោយស្វ័យប្រវត្តិទាំងអស់។
- Range Rover ជំនាន់ទីបួនឈ្មោះថា Range Rover (L405)
Range Rover ជំនាន់ទី ៤
ឈ្មោះរបស់ Range Rover ជំនាន់ចុងក្រោយនេះបានបង្ហាញខ្លួននៅលើគេហទំព័រ Land Rover ក្នុងខែសីហា ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះ តែក្រុមហ៊ុនមិនបានបង្ហាញរូបនិងព័ត៌មានលម្អិតពីរថយន្តស៊េរីចុង ក្រោយនេះនៅឡើយទេព្រោះលក្ខណសម្បត្តិនិងរូបរាងពិតនឹងបង្ហាញនៅ ក្នុងពិព័រណ៍ Paris Motor Show នាខែ កញ្ញា ឆ្នាំ២០១២ ខាងមុខនេះ។
ក្រៅ ពី Range Rover ទាំងបួនជំនាន់ខាងលើនេះ ក្រុមហ៊ុន Land Rover បានផលិតនិងចេញលក់ brand Range Rover ចំនួនពីរបន្ថែមទៀតគឺ៖
Range Rover Sport
- Range Rover Sport ៖ ក្រុមហ៊ុន Land Rover បានបង្ហាញរូបភាពដំបូងរបស់ Range Rover Sport នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០០៤។ បន្ទាប់មកក្រុមហ៊ុនបានយករថយន្តស៊េរីថ្មីនេះទៅដាក់តាំងបង្ហាញ ជូនសាធារណជនលើកទីមួយនៅពិព័រណ៍ North American International Auto Show ក្នុងឆ្នាំ ២០០៥។ រថយន្តដដែលនេះបានចេញលក់ជាផ្លូវការកាលពីចុងឆ្នាំ ២០០៥ តែក្រុមហ៊ុនបានចាត់រថយន្តនេះចូលក្នុងស៊េរីឆ្នាំ ២០០៦។ - Range Rover Evoque៖ ក្រុមហ៊ុន Land Rover បានផលិតរថយន្តស៊េរីក្រោយនេះក្នុងខែ កក្កដា ឆ្នាំ២០១១ ដោយយកតាមគំរូរថយន្ត Land Rover LRX (ជាគំរូរថយន្តដែលមិនទាន់ចេញលក់)។ រថយន្តស៊េរីក្រោយនេះបានបែងចែកជាច្រើនប្រភេទសម្រាប់ឲ្យអតិថិជន ជ្រើសរើសដូចជា៖ Evoque ទ្វារបី ឬ Evoque ទ្វារប្រាំ, វិលកង់មុខពីរ ឬវិលកង់ទាំងបួន និងម៉ាស៊ីនturbocharged ចំណុះ ២លីត្រ ឬម៉ាស៊ីន turbo-diesel ចំណុះ ២,២លីត្រ។
Range Rover Classic
ប្រែសម្រួល៖ សេង សុភ័ក្ត