មក​ស្គាល់​​មុខ​មាត់​ពិត ​និង​ប្រវត្តិ​​ខ្លះ​ៗ​​របស់​​កូន​ខ្មោច​​កំពុង​ល្បី

  • 2016-11-01 19:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ​រូប​ថត​​ក្មេង​ស្រី​តូច​តែង​​ខ្លួន​​ជា​ខ្មោច​​ដើម្បី​អបអរ​ពិធីបុណ្យ Halloween ត្រូវ​បាន​​បណ្ដា​សារព័ត៌មាន​​អន្តរជាតិ​ជា​ច្រើន​​​ចុះ​ផ្សាយ ដោយ​សារ​​ការ​ផាត់​មុខ​ និង​ស្លៀក​ពាក់​​​ធ្វើ​ឲ្យ​​គ្រប់​គ្នា​​អស់​សំណើច។

 

 

ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​​ខ្លាំង​ គឺ​កុមារី​​ក្នុង​សំលៀក​បំពាក់​ឈុត​ខ្មៅ ​មុខ​​ស​នេះ​​ ធ្វើ​ឲ្យ​មិត្ត​របស់​​នាង​ម្នាក់​​​ស្រែក​យំ​ស្ទើរ​គាំង​ក្នុង​បន្ទប់​មួយ។ រូបថត​​​ទាំង​​នោះ​ល្បី​ខ្លាំង​​នៅ​ចិន តៃវ៉ាន់​ វៀតណាម​​ ថៃ​ រហូត​ដល់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ​​Facebook កម្ពុជា​ផង​។

 

ទោះ​​ជា​បាន​ឃើញ​រូប​ថត​ស្លៀក​ពាក់​​ឈុត​ខ្មោច​​គួរ​ឲ្យ​​ខ្លាច​ផង ស្រលាញ់​ផង​​ខាង​លើ​ក្ដី តែ​​គេ​មិន​បាន​ដឹង​ថា​​កុមារ​នេះ​​មក​​ពី​ប្រទេស​ណា និង​មាន​មុខ​​មាត់​ពិត​យ៉ាង​ណា​នោះ​ទេ។

 

កុមារ​​រូប​នេះមានឈ្មោះ Meng Meng ​​អាយុ​​២ឆ្នាំ ជា​សិស្ស​​សាលា​ថ្នាក់​មត្តេយ្យ​ នៅ​​ទីក្រុង​ Kaohsiung ​ កោះ​តៃវ៉ាន់​ ហើយ​ការ​​តុប​តែង​ខ្លួន​​ គឺ​ដូច​​ទៅ​នឹង​​តួអង្គ​ព្រលឹង​ខ្មោច​ No-Face ក្នុង​រឿង​​​តុក្កតា​ជប៉ុន​​ Spirited Away  របស់​​​​​លោក​ Hayao Miyzaki។​

 

​មុន​ថ្ងៃ​បុណ្យ​ Halloween ​មួយ​ថ្ងៃ​ សាលា​មត្តេយ្យ​ខាង​លើ​បាន​រៀប​​ចំ​ពិធី​ជួប​ជុំ​សិស្ស ដោយ​តម្រូវ​ស្លៀក​ពាក់​ប្លែកៗ​​ ដូច្នេះ​ឪពុក​​ម្ដាយ​របស់​​ក្មេង​ៗ​ជា​អ្នក​តុប​តែង​ខ្លួន​ឲ្យ​ពួក​គេ​តែ​ម្ដង​៕

 

 

 

 

 

 

 

 

 

 

 

 

人地就扮公主,爸爸要我扮⋯⋯ T。T

#網民:其實無臉男先係全場最可愛

出處:艾摩妞的萌寶&咩寶 https://www.facebook.com/elmo721007/

Posted by 花生日報 Peanuts Daily on Friday, October 28, 2016

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Shanghiist