អ្នកជំនាញប្រាប់ពីការទប់ស្កាត់ជំងឺស្ទះសរសៃឈាមលើអ្នកជំងឺទឹកនោមផ្អែម
- 2016-11-08 00:04:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញប្រាប់ពីការទប់ស្កាត់ជំងឺស្ទះសរសៃឈាមលើអ្នកជំងឺទឹកនោមផ្អែម
ចន្លោះមិនឃើញ
ក្រុមហ៊ុន សាណូហ្វីកម្ពុជា បន្តរៀបចំ និងអញ្ជើញអ្នកឯកទេស ដើម្បីពិភាក្សាអំពីរបៀបទប់ស្កាត់នឹងជំងឺស្ទះសរសៃឈាម ដែលប៉ះពាល់ដល់អ្នកជំងឺទឹកនោមផ្អែមប្រភេទ-២ ទៅកាន់ក្រុមអ្នកថែទាំសុខភាព និងក្រុមគ្រូពេទ្យជំនាញប្រមាណជាង១០០នាក់ កាលពីថ្ងៃទី៥ វិច្ឆិកា នៅសណ្ឋាគារភ្នំពេញ។
នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី ដាវ ធូង៉ា (Ms. Dao Thu Nga) បានបញ្ជាក់ក្នុងសិក្ខាសាលានោះថា៖ "សាណូហ្វីជាក្រុមហ៊ុនឱសថឈានមុខគេលើពិភពដែលតែងយល់ចិត្តទុកដាក់លើអ្នកជំងឺជាចម្បង។ សាណូហ្វី មាននឹងបន្តសកម្មភាពរបស់ខ្លួនលើការអប់រំចំណេះដឹងទាក់ទងនឹងវិទ្យាសាស្ត្រ និងសុខភាព ហើយជំងឺដែលយើងផ្ដោតសំខាន់នោះ គឺជំងឺមិនឆ្លង និង ជំងឺរ៉ាំរ៉ៃផងដែរ ជាហេតុផលដែលនាំឲ្យយើងបានរៀបចំព្រឹត្តិការណ៍នាថ្ងៃនេះឡើង។
លោកវេជ្ជបណ្ឌិត ទូច ឃុន ឯកទេសជំងឺទឹកនោមផ្អែមនៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ បានពន្យល់ថា ជំងឺស្ទះសរសៃឈាមលើអ្នកជំងឺទឹកនោមផ្អែម គឺជាការត្បៀតសរសៃឈាមនៃអវយវៈខាងលើ ជាពិសេសផ្នែកករបស់មនុស្ស និងផ្នែកអវយវៈខាងក្រោម។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា អ្នកជំងឺទឹកនោមផ្អែមកើតឡើងច្រើនបំផុតទៅលើមនុស្សវ័យចំណាស់ចាប់ពីអាយុ ៥៥ ឆ្នាំឡើងទៅ ហើយក៏ជាអ្នកដែលងាយរងគ្រោះ និងមានបញ្ហាស្ទះសរសៃឈាមច្រើនជាងគេផងដែរ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ជារៀងរាល់ ១០ នាទី មានមនុស្សម្នាក់នៅទូទាំងពិភពលោកបាត់បង់ជីវិត ដោយសារជំងឺទឹកនោមផ្អែមនេះ។ ឯការស្ទង់មតិ STEPS ដែលធ្វើឡើងដោយក្រសួងសុខាភិបាលនៅឆ្នាំ២០១០ ក៏បង្ហាញឲ្យឃើញដែរថា ការរាតត្បាតនៃជំងឺសម្ពាធឈាមខ្ពស់មានប្រមាណ ២,៣% នៅតំបន់ជនបទ និង ៥,៦% នៅទីប្រជុំជន។ ក្រុមមនុស្សអាយុចន្លោះ ៦៥ និង ៦៩ឆ្នាំ ជាក្រុមមនុស្សដែលរងការប៉ះពាល់ខ្លាំងជាងគេ ដែលមានអត្រាកើតជំងឺ៦%។ ហើយតួលេខទាំងនេះ កើនឡើងឥតឈប់ឈរពី១ឆ្នាំទៅ១ឆ្នាំ។
អ្នកជំនាញផ្នែកជំងឺបេះដូងនៅមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត លី គាត បានប្រាប់ថា ប្រជាជនជាទូទៅមិនបានទៅពិនិត្យសុខភាពឲ្យបានត្រឹមត្រូវគ្រប់ៗគ្នានោះទេ ព្រោះទិន្នន័យបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺលើសសម្ពាធឈាម ៤៥,៥% មានតែ ២៨,៦% ដែលបានធ្វើរោគវិនិច្ឆ័យ ឯអ្នកជំងឺទឹកនោមផ្អែមសរុប ៥០,៣% មានតែ ២៣,៩% ដែលបានទៅធ្វើរោគវិនិច្ឆ័យបានទៀងទាត់។
លោកវេជ្ជបណ្ឌិត ស៊ុម សេដ្ឋា គ្រូពេទ្យឯកទេសផ្នែកជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ជំងឺទឹកនោមផ្អែមអាចជាកត្តាហានិភ័យទៅតាមអាយុ ប្រវត្តិគ្រួសារ ជំងឺលើស សម្ពាធឈាម កត្តាអាហារូបត្ថម្ភ ទម្លាប់រស់នៅ និងការលើសទម្ងន់។
ជំងឺទឹកនោមផ្អែមអាចគ្មានអាការៈទាំងស្រុង ឬមានអាការៈតិចតួច ព្រោះកម្រិតគ្លុយកូស ឬជាតិស្ករ នៅក្នុងឈាមខ្ពស់ពេក ប៉ុន្តែបើមិនបានទទួលការព្យាបាលជំងឺនេះនឹងអាចធ្ងន់ធ្ងរឡើង ដូចជា ជំងឺនោមច្រើន ការស្រេចទឹកជាប្រចាំ ការនោមច្រើននៅពេលយប់ ការឃ្លានអាហារជាប្រចាំ ភាពល្វើយជាប្រចាំ កម្រិតគ្លុយកូសខ្ពស់ក្នុងឈាម កម្រិតជាតិស្ករខ្ពស់ក្នុងទឹកនោម ការធ្វើទុក្ខ ការងាយឆ្លងជំងឺ និងការស្រកទម្ងន់។
លោកវេជ្ជបណ្ឌិតបានប្រកាសឲ្យមនុស្សពីវ័យ ៥០ ឆ្នាំឡើងទៅ គួរទៅធ្វើការពិនិត្យសុខភាពយ៉ាងតិចម្ដង ឬពីរដងក្នុងមួយឆ្នាំ ដើម្បីតាមដានសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងបានដាស់តឿនអ្នកជំងឺទាំងពីរក្រុមនេះ និងអ្នកដែលគ្មានជំងឺឲ្យការពារ និងថែរក្សាសុខភាពឲ្យមានស្ថិរភាពពីជំងឺទឹកនោមផ្អែម និងសម្ពាធឈាម ដោយមិនមែនតាមតែការព្យាបាលខាងវេជ្ជសាស្ត្រតែម្យ៉ាងទេ គឺថែមទាំងត្រូវយកចិត្តទុកដាក់លើសុខភាព ដោយធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ កាត់បន្ថយការជក់បារី កាត់បន្ថយការសេពគ្រឿងស្រវឹង និងកាត់បន្ថយអាហារដែលមានជាតិប្រៃ។
សាណូហ្វី ជាឲ្យក្រុមហ៊ុនឱសថឈានមុខគេលើពិភពលោក បានរកឃើញ និងកែច្នៃ ព្រមទាំងចែកចាយផលិតផលដែលផ្ដោតសំខាន់លើតម្រូវការរបស់អ្នកជំងឺជាចម្បង។ សាណូហ្វី មានចំណុចស្នូលសំខាន់ៗចំនួន ៧ ក្នុងវិស័យថែទាំសុខភាព ដូចជា ដំណោះស្រាយនៃជំងឺទឹកនោមផ្អែម ការចាក់វ៉ាក់សាំងការពារលើមនុស្ស ថ្នាំដែលបង្កើតថ្មី ការថែទាំសុខភាពសម្រាប់អតិថិជន ទីផ្សារថ្មីៗ សុខភាពសត្វ និងGenzymeថ្មី។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
Sanofi Cambodia LornChheangOrn Tel: +855 (0) 70 279 707, 17 348 786 chheangorn.lorn@sanofi.com
Lim Huy Tel: +855 (0) 12 855 672 huy.lim@sanofi.com
អត្ថបទ៖ ពាណិជ្ជកម្ម