ចិន ផលិតសម្រេចមេដែកទាញខ្លាំងជាងទំនាញផែនដី ២០ ម៉ឺនដង
- 2016-11-17 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ផលិតសម្រេចមេដែកទាញខ្លាំងជាងទំនាញផែនដី ២០ ម៉ឺនដង
ចន្លោះមិនឃើញ
អ្នកស្រាវជ្រាវនៃបណ្ឌិតសភាវិទ្យាសាស្ត្ររបស់ប្រទេសចិន ទើបផលិតសម្រេចនូវមេដែក ដែលមានកម្លាំងទាញខ្លាំងជាងទំនាញផែនដីដល់ទៅ ២០ ម៉ឺនដង ឬ ១០ Tesla។
ជាមួយកម្លាំងទំនាញ ១០ Tesla មេដែកនេះមានអង្កត់ផ្ចិត ៩២ សង់ទីម៉ែត្រ ហើយវាក៏ជាទំហំធំ និងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រមេដែករបស់ចិន។ ទន្ទឹមនេះដែរក្រុមស្រាវជ្រាវអះអាងថា នឹងផលិតសម្រេចដល់កម្រិត ៦០ Tesla។
បច្ចេកវិទ្យាមេដែកនេះ នឹងជួយពន្លឿនការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ជាពិសេសការផលិតកុំព្យូទ័រប្រភេទ quantum និងបច្ចេកវិទ្យាម៉ាស៊ីនល្បឿនលឿនជាងសំឡេង។ បច្ចេកវិទ្យានេះនឹងត្រូវបំពាក់ដំបូងក្នុងម៉ាស៊ីនស្កេនសរីរាង្គមនុស្ស MRI (Magnetic Resonance Imaging) ខណៈគេជឿថាមេដែកកម្រិត ១០ Tesla អាចឲ្យធាតុអាតូមដែលផ្លាស់ទីពេញខ្លួនមនុស្សផ្ដុំជាជួរ និងអាចចាប់យកទិន្នន័យរបស់ស្ថានភាពសរីរាង្គបានយ៉ាងច្បាស់៕
ចុចអាន ៖