តាម​ដាន​ហាង​ឆេង​ទូរសព្ទ​ថ្មីៗ​​

  • 2016-12-09 02:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​តម្លៃ iPhone 7 នៅ​ប្រហែល ៦៨០, ៨០៥ និង ៨៦០ ធៀប​នឹង​តម្លៃ​ពី​មុន ៧១០, ៨០៥ និង ៨៦០ ដុល្លារ។ សម្រាប់ iPhone 7 Plus តម្លៃ​បច្ចុប្បន្ន ៨៦០, ៩៨០ និង ១១៤០ ដុល្លារ ធៀប​នឹង​តម្លៃ​ពី​មុន ៨៨០, ១ ០០០ និង ១ ១៤០ ដុល្លារ។

សម្រាប់ 6s/6s Plus តម្លៃ​ធ្លាក់​ថ្លៃ​​រហូតដល់​ខ្ទង់ ៥០ ដុល្លារ​បន្ថែម​ទៀត ខណៈ​សប្តាហ៍​មុន​ធ្លាក់​ថ្លៃ​​ដល់​ប្រមាណ ៧០ ដុល្លារ ឯ iPhone 6/6 Plus ធ្លាក់​ថ្លៃ​តិចតួច។

ដោយ​ឡែក​សម្រាប់​ស្មាតហ្វូន​មួយ​ចំនួន​របស់ Samsung បាន​ធ្លាក់​តិចតួច។ BlackBerry Passport Silver Edition តម្លៃ​ពី​មុន ៥០០ ដុល្លារ ធ្លាក់​មក​នៅ​ប្រមាណ ៣២០ ដុល្លារ​ប៉ុណ្ណោះ។ ឯ​ស្មាតហ្វូន​ដទៃ​ តម្លៃ​ធ្លាក់​ថ្លៃ​តិចតួច៕

*បញ្ជាក់៖ ខាង​លើ​ជា​តម្លៃ​ទូរសព្ទ​ពី​ប្រភព​ហាង​នានា ហើយ​អាច​នឹង​ប្រែប្រួល​ភា្លមៗ​ ក្រោយ​ការ​ចុះ​ផ្សាយ​នេះ។

ចុច​ត្រង់​នេះ ដើម្បី​​ប្រៀបធៀប​តម្លៃ​ទូរសព្ទ​កាល​ពី​កន្លង​ទៅ

អត្ថបទ៖ ផាន់និត