តែងខ្លួនជាស្ដេចស្វាស៊ុនអ៊ូខុង រត់តាក់ស៊ី ព្រោះតែហេតុផល គួរឲ្យភ្ញាក់ផ្អើល
- 2016-11-28 06:58:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តែងខ្លួនជាស្ដេចស្វាស៊ុនអ៊ូខុង រត់តាក់ស៊ី ព្រោះតែហេតុផល គួរឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
បន្ទាប់ពីបានទស្សនារឿងភាគទូរទស្សន៍បុរាណចិន «ស្ដេចស្វាស៊ុនអ៊ូខុង» ឬ «Journey to the West» ពីវ័យក្មេងមក បុរសជនជាតិចិនម្នាក់ មានឈ្មោះថា Fan Jia បានក្លាយជាអ្នកគាំទ្រផ្គាប់មុខ ចំពោះតួអង្គស្ដេចស្វាស៊ុនអ៊ូខុង តែម្តង។
ចាប់តាំងពីឆ្នាំ២០១៥ មក បុរសវ័យ២៦ឆ្នាំ ជាអ្នកបើកបរតាក់ស៊ីខាងលើ បានចាប់ផ្ដើមដាក់ក្ដីសុបិនដើរតួអង្គ ក្នុងរឿងព្រេងមួយនេះ ទៅជាការអនុវត្តផ្ទាល់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
លោក Jia បានចំណាយស្ទើរតែគ្រប់ពេលទំនេររបស់ខ្លួន ហ្វឹកហាត់សម្ដែងជាតួអង្គស្ដេចស្វាស៊ុនអ៊ូខុង បើទោះបីជារូបលោក កំពុងបើកបរតាក់ស៊ីក៏ដោយ។ មិនតែប៉ុណ្ណោះ លោក Jia ថែមទាំងតុបតែងមុខ និងស្លៀកពាក់ ដូចជាតួអង្គស្ដេចស្វាស៊ុនអ៊ូខុង ទៀតផង។
គួរបញ្ជាក់ថា លោក Jia ចំណាយពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ ក្នុងការតុបតែងមុខ ទៅជាស្ដេចស្វាស៊ុនអ៊ូខុង មុនពេលចាប់ផ្ដើមអាជីព ជាអ្នកបើកបររថយន្តតាក់ស៊ី នៅក្នុងទីក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន៕