BMW M4 GTS Coupe ផលិត​តែ ៧០០ គ្រឿង​លើ​លោក បង្ហាញ​ខ្លួន​នៅ​​ថៃ

  • 2016-12-01 01:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW បាន​បង្ហាញ​រថយន្ត​ច្រើន​ម៉ូដែល​នៅ Motor Expo 2016 នៅ​ប្រទេស​ថៃ ក្នុង​នោះ​ម៉ូដែល BMW M4 GTS Coupe ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត។

M4 GTS Coupe ជា​ប្រភេទ​រថយន្ត​កូនកាត់​ស្ព័រ ផលិត​មាន​កំណត់​តែ ៧០០ គ្រឿង​ប៉ុណ្ណោះ​លើ​លោក ដើម្បី​រំលឹក​ខួប ៣០ របស់​ក្រុមហ៊ុន។

រថយន្ត​នេះ បំពាក់​ដោយ​ម៉ាស៊ីន​ប្រភេទ Turbo ស៊ីឡាំង ៦ ទំហំ 3.0 លីត្រ ដែល​ជា​ប្រភេទ​ម៉ាស៊ីន​ធ្លាប់​បំពាក់​លើ​ម៉ូដែល M3 និង M4។ ប៉ុន្តែ​សម្រាប់ M4 GTS Coupe បាន​បន្ថែម​បច្ចេកវិទ្យា​ទំនើប​ចាក់​បញ្ចូល​ទឹក ដើម្បី​ឲ្យ​ម៉ាស៊ីន​ឡាន​ដំណើរការ​កាន់​តែ​ប្រសើរ។

M4 GTS Coupe មាន​កម្លាំង​ម៉ាស៊ីន ៥០០ សេះ​និង​អាច​រត់​បាន​ក្នុង​ល្បឿន​អតិបរមា ៣០៥ គ.ម/ម៉ ឯ​សន្ទុះ​ល្បឿន​កុងទ័រ ១០០ គ.ម៉ ប្រើ​ពេល​តែ ៣,៨ វិនាទី​ប៉ុណ្ណោះ។

ដំបូល​គ្រប​ម៉ាស៊ីន ដំបូល​ឡាន កាង​ខាង​មុខ និង​កាង​ខាង​ក្រោយ​ឡាន ផលិត​ដោយ​សារធាតុ​ប្លាស្ទិក​កាបូន Fiber (CFRP) ដើម្បី​ឲ្យ​រថយន្ត​កាន់​តែ​មាន​ទម្ងន់​ស្រាល។ ដោយ​ឡែក​សម្រាប់​ភ្លើង OLED របស់ M4 GTS Coupe ជា​ប្រភេទ​ភ្លើង​ពិសេស​ខុស​ពី​រថយន្ត​ដទៃ ដោយ​វា​បញ្ចាំង​ភ្លើង​បាន​ស្មើ​ពេញ​ផ្ទៃ​ខាង​មុខ។

រថយន្ត​នេះ​ដាក់​លក់​នៅ​ប្រទេស​ថៃ​ក្នុង​តម្លៃ​ប្រមាណ ១៣ ៩៩៩ ០០០ បាត ស្មើ​នឹង​ប្រហែល ៤០ ម៉ឺន​ដុល្លារ៕

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី