ភ្នែក​តូច​ពេក​ ​អាច​គេ​មិន​ឲ្យ​ជិះ​យន្តហោះ

  • 2016-12-08 02:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​ឈ្មោះ​ ​Richard Lee​ ​ត្រូវ​បាន​ប្រព័ន្ធ​កុំព្យូទ័រ​អាកាសយានដ្ឋាន​ប្រទេស​នូវែលហ្សេឡង់​ហាម​មិន​ឲ្យ​ហោះ​ហើរ​ ​ព្រោះ​ប្រព័ន្ធ​នោះ​គិត​ថា​រូប​ថត​គាត់​ក្នុង​លិខិត​ឆ្លង​ដែន​បិទ​ភ្នែក។

តាម​ពិត​ភ្នែក​របស់​គាត់​គឺ​បើក​ជា​ធម្មតា​នោះ​ទេ​ ​តែ​គ្រាន់​តែ​ភ្នែក​គាត់​រាង​តូច​បន្តិច​ ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​កុំព្យូទ័រ​នោះ​គិត​ថា​បិទ​ ​ហើយ​បញ្ជាក់​ថា​មិន​ត្រូវ​តាម​ការ​កំណត់។

ជុំវិញ​ករណី​នេះ​មាន​មតិ​ជា​ច្រើន​តាម​បណ្ដាញ​សង្គម​បង្ហាញ​ថា​អ្នក​បង្កើត​ប្រព័ន្ធ​នោះ​មាន​គំនិត​រើស​អើង​ ​ខណៈ​បុរស​ខាង​លើ​ត្រូវ​ផ្លាស់ប្ដូរ​រូបថត​ជា​ច្រើន​សន្លឹក​ទើប​ប្រព័ន្ធ​នោះ​អាច​ស្គាល់​បាន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី