ធានា​ម៉ា​ពេញ​ចិត្ត ពេល​ឃើញ Lexus ស៊េរី​ថ្មី ៦ ម៉ូដែល​នេះ

  • 2016-12-13 04:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus ៦ ម៉ូដែល NX 300h, RX 200t, RC 200t កាត់​ស្ព័រ, ES 300h, LS 600h, IS 300h បាន​បង្ហាញ​ខ្លួន​អង្រួន​ចិត្ត​បណ្ដា​អ្នក​ចូលរួម​ពិព័រណ៍​រថយន្ត​អន្តរជាតិ Motor Expo 2016 នៅ​ប្រទេស​ថៃ។

ពីរ​ម៉ូដែល ដែល Lexus ផ្ដោត​ខ្លាំង​និង​ទទួល​ការ​ចាប់​អារម្មណ៍​ជាង​គេ សម្រាប់​ពិព័រណ៍​រថយន្ត​លើក​ទី ៣៣ នៅ​ប្រទេស​ថៃ​នេះ​គឺ LS 600h និង IS 300h ។ LS 600h មាន​កម្លាំង​ម៉ាស៊ីន​ ៤៣៨ សេះ និង សន្ទុះ​ល្បឿន​កុងទ័រ​ឡើង​ពី ០ ទៅ ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល ៦,៣ វិនាទី។ ឯ​មួយ​ទៀត​គឺ IS 300h ផ្តល់​កម្លាំង​ម៉ាស៊ីន ២២០ សេះ ល្បឿន​កុងទ័រ​ស្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ ប្រើ​ពេល ៨,៥វិនាទី។

បើ​គិត​ពី​ថ្ងៃ ៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃ ១២ ខែ ធ្នូ ២០១៦ នេះ Lexus ទទួល​បាន​ការ​កក់​ទិញ​រថយន្ត​គ្រប់​ប្រភេទ​ស៊េរី​ថ្មី​នៅ Motor Expo ចំនួន ១០៦ គ្រឿង៕

ចង់​ដឹង​ Lexus ស៊េរី​ថ្មី​ស្អាតៗ​ប៉ុណ្ណា ទស្សនាវីដេអូ៖

ពេញ​ចិត្ត​ម៉ូដែល​មួយ​ណា​ដែរ?

អត្ថបទ៖ ផាន់និត