ស្លេក​មុខ​! បង្ហោះ​វីដេអូ​​អញ្ជើញ​ភ្ញៀវ​​​ចូល​រួម​ខួប​កំណើត​​តាម Facebook អ្នក​​មក​ភ្លូក​ទឹក​ភ្លូក​ដី​

  • 2016-12-27 06:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​ជនជាតិ​ម៉ិកស៊ិកម្នាក់​​ មើល​ទៅ​ហាក់​​ដូចចង់​​​រក​យំ ក្រោយ​មនុស្ស​​រាប់​​ពាន់​នាក់​សម្រុក​ទៅ​​ចូល​រួម​ពិធី​ខួប​កំណើត​របស់​ខ្លួន​ហួស​ការ​រំពឹង​ទុក។​

​មនុស្ស​ជា​ច្រើន​បាន​ចូល​រួម​​ពិធី​ខួប​កំណើត​​​​របស់​នាង Rubi Ibarra Garcia ចូល​វ័យ​១៥​ឆ្នាំ​​ ​​នៅ​ថ្ងៃ​ទី​​២៦​​ធ្នូ​​ បន្ទាប់​​ពី​ឪពុក​ម្ដាយ​របស់​នាង​បង្ហោះ​វីដេអូ​​​អញ្ជើញ​​ភ្ញៀវ​កិត្តិយស​​តាម​បណ្ដាញ​​សង្គម​ ដែល​មាន​ការ​ចែក​រំលែក​ត​ៗ​គ្នា​​យ៉ាង​ច្រើន​សម្បើម ឯ​ការ​បង្កើត Event ​លើ​ Facebook ​​មាន​​អ្នក​​ថា​នឹង​ចូលរួម​​ជាង​ ១,៣លាន​នាក់​​ឯណោះ​។​

​ភ្ញៀវ​​ខាង​លើ​​បាន​នាំ​គ្នា​​សំដៅ​ទៅ​​កន្លែង​ពិធី​ជប់លៀង​​​នៅ​ក្នុង​ភូមិ​​​ La Joya ដ៏​តូច​មួយ​នៃ​រដ្ឋ an Luis Potosi ប្រទេស​ម៉ិកស៊ិក។ ចំណែក​​ក្រុម​គ្រួសារ​ Rubi ​ហាក់​​​មាន​ភាព​​យ៉ាប់យ៉ឺន​ខ្លាំង ក្រោយ​​វីដេអូ​​បង្ហោះ​របស់​ពួក​គេ​​ ភ្លេច​កំណត់​​ Privacy ធ្វើ​​គ្រប់​​គ្នា​​បាន​ឃើញ​ទាំង​អស់។

​ពេល​ឃើញ​​ភ្ញៀវ​មក​ច្រើន ​នាង​ Ribi ​​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​នោះ​ទេ តែ​និយាយ​ទាំង​មុខ​ក្រៀម​​ថា​ "សម្រាប់​​អ្នក​ទាំង​អស់​គ្នា​​ដែល​បាន​មក​ដល់ ​​សូម​កុំ​ស្រងាក​ចិត្ត​​នឹង​កម្មវិធី​អី​​​ព្រោះ​មនុស្ស​​ច្រើន​ពេក និង​សូម​មេត្តា​​អត់ធ្មត់​ដើម្បី​រីករាយ​ពិធី​នេះ​ ដែល​ធ្វើ​ឡើង​សម្រាប់​អ្នក​ទាំង​អស់​គ្នា​"។

ទោះ​ជា​យ៉ាងណា ក្មេង​ស្រី​​វ័យ​​១៥​ឆ្នាំ​​នេះ ​បាន​ក្លាយ​ជា​តារា​ល្បី​​ក្នុង​​តំបន់​ភ្លាម​ៗ ក្រោយ​វីដេអូ​អញ្ជើញ​​នោះ​​កក្រើក​ Facebook៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ