Bruno ក្លាយជាតួឯកក្នុងការសង្គ្រោះ Man Utd បាន៣ពិន្ទុនៅ Europa League
- 2025-01-24 01:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bruno ក្លាយជាតួឯកក្នុងការសង្គ្រោះ Man Utd បាន៣ពិន្ទុនៅ Europa League
ចន្លោះមិនឃើញ
Bruno Fernandes បានក្លាយជាតួឯកក្នុងការសង្គ្រោះបិសាចក្រហម Manchester United ឲ្យយកបានបីពិន្ទុនៅចុងម៉ោងទៅហើយពោលគឺនាទីទី៩០+២ ក្នុងជំនួបទល់ក្រុម Rangers របស់ប្រទេសស្កុតឡែនកាលពីយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ម៉ោង៣រំលងអាធ្រាត្រ នៅទឹកដីរបស់បិសាចក្រហម។
ក្នុងជំនួបនោះឃើញថា បិសាចក្រហមបានព្យាយាមគ្របទៅលើក្រុមភ្ញៀវ Rangers តាំងពីចាប់ផ្ដើមការប្រកួតប៉ុន្តែនៅវគ្គទី១ពួកគេរកមិនបានគ្រាប់បាល់នោះទេ។ រហូតឈានចូលដល់វគ្គទី២ នាទីទី៥២ទៅហើយទើបខាងក្រុមភ្ញៀវកីឡាករ J.Butland បានបង្កកំហុសធ្វើឲ្យបាល់ចូលទីខ្លួនឯងនាំឲ្យបិសាចនាំមុខមុន១-០។ ការប្រកួតក៏នៅតែបន្តសម្រុកគ្នាទៅវិញទៅមក តែមកដល់ពេលនេះម្ចាស់ផ្ទះដូចជាសយបន្តិចក្រោយបាន១គ្រាប់ តែចៃដន្យចុងម៉ោងនាទីទី៨៨ទៅហើយស្រាប់តែ Rangers មានឱកាសរកបានគ្រាប់បាល់តាមស្មើ១-១ដោយកីឡាករ C.Dessers ។ គិតមកដល់ម៉ោងនេះទំនងជាពិបាកណាស់ក្នុងករស្វែងរកជ័យជម្នះ តែភាពចៃដន្យបានកើតឡើងពោលគឺនាទីទី៩០+២ Bruno មានឱកាសជាថ្មីក៏បានរកមួយគ្រាប់ដែលជាគ្រាប់ជ័យជម្នះ២-១ ទៅលើ Rangers តែម្ដង។
គិតទៅបូកទាំងការប្រកួតយប់មិញ Man Utd មិនទាន់ចាញ់ឡើយនៅក្នុងពានរង្វាន់អឺរ៉ុបមួយនេះពោលគឺលេង៧ប្រកួតឈ្នះ៤ ស្មើ៣ មាន១៥ពិន្ទុស្ថិតនៅលេខរៀងទី៤ក្នុងតារាង Europa League ៕