នេះ​ហើយឈុត​ក្ដៅ​រោលរាល អេនឌី និង លីឡា កក្រើក​ដើម​ឆ្នាំ ២០១៧​!

  • 2017-01-05 02:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាគមន៍​ឆ្នាំ​ថ្មី ២០១៧ អេនឌី ទទួល​បាន​ឈុត​លើ​គ្រែ​ក្ដៅ​​សាច់​មួយ​ជាមួយ​ស្រី​ស្រស់ លីឡា ក្នុង​បទ​ចម្រៀង​មួយ​បទ​របស់ លីនដា តារា​ចម្រៀង​សាន់ដេ​ដែល​ទើប​ថត​ចប់​ថ្មី​ៗ។

បទ​ចម្រៀង​ស្នេហា​មួយ​បទ​នេះ មាន​ចំណង​ជើង​ថា "លក់​ប៉ុន្មាន​ចរិត​ព្រាន​ហ្នឹង!” ដែល​បទ​ស៊េរី​រឿង​ត​ពី​បទ "ហួង​ហែង​លើស​ហើយ" ។ អេនឌី ប្រាប់​ថា នេះ​ជា​ឈុត​សិចស៊ី​ស្រើប​ស្រាល​លើក​ដំបូង​របស់​លោក សម្រាប់​ដើម​ឆ្នាំ ២០១៧ ខណៈ​ការ​ថត​រូប​សិល្បៈ​កៀកកើយ​តួ​ស្រី​ល្បី​ៗ​ជា​ទម្លាប់​របស់​លោក​កាល​ពី​មុន​នោះ​ទៀត​សោត ក៏​ខកខាន​យូរ​ហើយ​ដែរ។

“ខាន​យូរ​ហើយ​រូប​ថត ដល់​សម្ដែង​ឈុត​បែប​នេះ​ទៀត រឹត​តែ​កម្រ អីចឹង​មិន​ដឹង​ម៉េច​ម៉ា បង​ប្អូន​​ជួយ​ឲ្យ​តម្លៃ​ផង...!”។

តាម​ការ​បញ្ជាក់​របស់ លាវ ពិសិដ្ឋ ឬ អេនឌី បទ​ចម្រៀង​របស់​តារា​ចម្រៀង លីនដា ខាង​លើ បាន​ថត​ចប់​រួចរាល់​ប្រមាណ​១​សប្ដាហ៍​មុន និង​គ្រោង​ចេញ​ចរាចរណ៍​លើ​ទីផ្សារ​ក្នុង​ខែ​មករា​២០១៧នេះ ដែល​ដឹកនាំ​សម្ដែង​ដោយ​លោក លឹម គឹមទី ច្រៀង​ដោយ​កញ្ញា លីនដា។

យ៉ាងណា មាន​ឈុត​ក្រៅ​ឆាក​មួយ​ចំនួន​ជុំវិញ​បទ​ចម្រៀង​មួយ​បទ​នេះ។

អីចឹង​តោះ...ទស្សនា​ទាំង​អស់​គ្នា...!

អត្ថបទ៖ ទារិកា