ក្រោយ ២៤​ ​ម៉ោងប៉ុណ្ណោះ Nokia 6​ ​មាន​អ្នក​កក់​ជាង​ ​២០​ ​ម៉ឺន​គ្រឿង

  • 2017-01-13 02:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia 6​ ​ត្រូវ​បាន​ទទួល​ការ​កុម្ម៉ង់​ពី​អតិថិជន​ប្រមាណ​ ​២៥​ ​ម៉ឺន​​គ្រឿង​​ ​ក្រោយ​តែ​ ​២៤​ ​ម៉ោង​ដែល​វិបសាយ​ចិន​ ​JD.com​ ​ដាក់​ឲ្យ​កុម្ម៉ង់។

ការ​កុម្ម៉ង់​ អតិថិជន​តម្រូវ​ឲ្យ​កក់​ប្រាក់​តែ​ ​៩​ ​ដុល្លារ​ប៉ុណ្ណោះ​ ​ដើម្បី​ទទួល​បាន​ ​Nokia 6​ ​ដែល​មាន​តម្លៃ​ ​២៤៥​ ​ដុល្លារ​ ​ហើយ​នឹង​ទទួល​បាន​ស្មាតហ្វូន​នេះ​ចាប់​ពី​ថ្ងៃ​ ​១៩​ ​មករា​ ​២០១៧។

Nokia 6​ ​មាន​អេក្រង់​ ​Gorilla Glass​ ​ទំហំ​ ​៥,៥​អ៊ីញ​​ ​មាន​ ​Resolution​ ​១០៨០x១៩២០​ ​(Full HD) ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​Snapdragon 430 , Octa-Core CPU និង Adreno 505 GPU។ កាន់​តែ​ពិសេស​ ​Nokia 6​ ​មាន​ ​RAM​ ​៤​ ​GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB​ ​កាមេរ៉ា​ក្រោយ​ ​១៦​មេហ្គាភិចសែល​ ​ជា​មួយ​ ​Aperture f/2.0​ ​និង​កាមេរ៉ា​មុខ​ ​៨​មេហ្គាភិចសែល៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ