អ្នក​លេង​បាល់​ទះ​នៅ​កូរ៉េ​ម្នាក់​នេះ មិន​ត្រឹម​តែ​សង្ហា​ដូច​តារា ថែម​ទាំង​ពូកែ​ទៀត

  • 2017-01-16 09:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជួប​ជាមួយ​ប្រុស​ស្អាត Sung Jin Lim វ័យ​១៩​ឆ្នាំ ជា​អ្នកលេង​បាល់​ទះ (Volleyball) នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​រូប​គេ​នេះ​កំពុង​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន​ជាច្រើន ជា​ពិសេស​ស្រី​ៗ​តែ​ម្ដង ព្រោះ Sung Jin ​ស្រស់​សង្ហា​ខ្លាំង​ដូច​តារា K-pop អញ្ចឹង។

​មិន​ត្រឹម​តែ​ជា​អ្នក​លេង​បាល់​បោះ​ធម្មតា​ៗ​ទេ Sung Jin ក៏​ឈរ​ជើង​ជា​អ្នក​លេង​ឲ្យ​ក្រុម​បាល់ទះ​លំដាប់​ជាតិ U-19 ផង​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​នារី​ជាច្រើន​នាក់​ឈ្លក់​វង្វេង​នឹង​រូប​សម្បត្តិ​របស់​គេ។ ឋិត​នៅ​ក្នុង​កម្ពស់​១,៩០ម៉ែត្រ Sung Jin ធ្លាប់​គិត​ចាប់​យក​អាជីព​ជា​តារា​ម៉ូដែល​ដែរ តែ​ក្រោយ​មក​ក៏​សម្រេច​ចិត្ត​ទៅ​បាល់​ទះ​វិញ ព្រោះ​យល់​ថា ខ្លួន​មាន​ដុង​ខាង​ហ្នឹង​ជាង។

ការ​សម្រេច​ចិត្ត​របស់ Sung Jin ក្នុង​ការ​ចាប់​យក​អាជីព​ខាង​កីឡា​ធ្វើ​ឡើង បន្ទាប់​ពី​រូប​គេ​បាន​ជ្រើសរើស​ឲ្យ​ចូល​ជា ​បេក្ខជន​សម្រាប់​ក្រុម​បាល់ទះ​លំដាប់​ជាតិ U-19 ក្នុង​ឆ្នាំ​២០១៥ ហើយ​ដោយសារ​ការ​តាំង​ចិត្ត​មោះមុត Sung Jin ជាប់​ជា​អ្នក​លេង​ពេញ​សិទ្ធិសម្រាប់​ក្រុម ក្នុង​ឆ្នាំ​២០១៦។

អ្វី​ដែល​សំខាន់​បំផុត​ចំពោះ Sung Jin គឺ​ កីឡា​បាល់​ទះ​និង​ក្រុម​របស់​គេ។ ដើម្បី​ក្លាយ​ជា​អ្នក​លេង​កាន់​តែ​ល្អ អ្នក​លេង​បាល់​ទះ​វ័យ​១៩​ឆ្នាំ​រូប​នេះ​ត្រូវ​រស់​នៅ​ និង​ហ្វឹកហាត់​ជាមួយ​ក្រុម​របស់​គេ​ក្រោម​បម្រាម​យ៉ាង​តឹងរ៉ឹង។ បើ​ទោះ​បី​ជា Sung Jin មិន​សូវ​ឃើញ​ចេញ​ទៅ​ណា​មក​ណី ក្រៅ​ពី​នៅ​តែ​តារាង​បាល់ កំលោះ​សង្ហា​ម្នាក់​នេះ​តែងតែ​មាន​ស្រី​ៗ​រាប់​មិន​អស់​ចាំ​គាំ​ទ្រ​រូប​គេ​ជានិច្ច។

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សីលា

អត្ថបទថ្មី