Ford​ ​Mustang GT​ ​ម៉ូដែល​ ​២០១៨ ​ឡាន​ម៉ាស៊ីន​ខ្លាំង​ ​ចង្កៀងឡូយ​​មិន​ចាំង​ភ្នែក​

  • 2017-01-18 04:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford​ ​ទើប​បញ្ចេញ​រថយន្ត​ស្ព័រ​ជំនាន់​ថ្មី​ម៉ូដែល​ ​Mustang GT​ ​ឆ្នាំ​ ​២០១៨​ ​ដែល​មាន​ម៉ាស៊ីន​ខ្លាំង​ ​អម​បច្ចេកវិទ្យា​ទំនើប​ ​និង​ប្រើ​ចង្កៀង​ ​LED​ ​លាយ​គជ់​ ​ដែល​អាច​ជះ​ពន្លឺ​បាន​ខ្លាំង​ ​តែ​មិន​ចាំង​ភ្នែក​អ្នក​ធ្វើ​ដំណើរ​ច្រាស់​ទិស។

Mustang GT​ ​ម៉ូដែល​ ​២០១៨​ ​ដំណើរការ​ដោយ​ម៉ាស៊ីន​ប្រភេទ​ ​V6​ ​នឹង​មាន​ចង្កឹះ​លេខ​ដែល​ប្រើ​បាន​ទាំង​លេខ​ដៃ​ ​និង​លេខ​ស្វ័យប្រវត្តិ​ចំនួន​ ​១០​ ​វគ្គ។ កាន់​តែ​ពិសេស​រថយន្ត​ម៉ូដែល​នេះ​មាន​តាប្លូ​អេឡិចត្រូនិក​ទំហំ​ ​១២​ ​អ៊ីញ​ ​ដែល​អាច​ឲ្យ​អ្នក​បើកបរ​ងាយ​ស្រួល​ដឹក​ពី​ព័ត៌មាន​នានា​របស់​រថយន្ត។

Ford ​បាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ជា​ច្រើន​សម្រាប់​ ​Mustang GT​ ​ម៉ូដែល​ ​២០១៨​ ​ដែល​មាន​ដូច​ជា​ ​Pre-Collision Assist​ ​ដែល​អាច​ឲ្យ​រថយន្ត​វិភាគ​ ​ផ្ដល់​សញ្ញា​ ​និង​ចាប់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ​ពេល​មាន​មនុស្ស​ដើរ​កាត់​រថយន្ត​ដោយ​យថាហេតុ។ លើស​ពី​នេះ​ក៏​នៅ​មាន​បំពាក់​ ​Lane departure warning and Lane keeping assist ​​​ដែល​ជា​បច្ចេកវិទ្យា​កំណត់​ ​និង​ផ្ដល់​សញ្ញា​ឲ្យ​រថយន្ត​រត់​ក្នុង​គន្លង​ផ្លូវ​ ​ហើយ​ក៏​នៅ​មាន​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត​ផង​ដែរ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី