តំណាង Nokia នៅ​កម្ពុជា​កំពុង​ដាក់​ស្នើ​​នាំ Nokia 6 ចូល​ទីផ្សារ

  • 2017-01-20 08:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភ្នាក់ងារ Nokia នៅ​កម្ពុជា​កំពុង​ស្នើ​ទៅ​ខាង​ក្រុមហ៊ុន HMD នាំ​ចូល Nokia 6 ចូល​ទីផ្សារ ខណៈ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ក្នុង​ស្រុក ទន្ទឹង​រង់​ចាំ​ទិញ​ប្រើ​យ៉ាង​អន្ទះសា។

អ្នក​គ្រប់គ្រង​មួយ​រូប​នៅ Nokia ក្នុង​ប្រទេស​កម្ពុជា បញ្ជាក់​ថា ខាង​លោក​បាន​ធ្វើ​លិខិត​ស្នើ​ទៅ​ក្រុមហ៊ុន HMD រួចរាល់​ហើយ ដើម្បី​នាំ​ចូល Nokia 6 ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ក៏​ដូចជា​ស្មាតហ្វូន​យីហោ Nokia ផ្សេង​ទៀត​ដាក់​លក់​លើ​ទីផ្សារ។ បច្ចុប្បន្ន​ខាង​លោក​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ពី​ខាង​ក្រុមហ៊ុន HMD នៅ​ហ្វាំងឡង់។

យ៉ាងណា អ្នក​គ្រប់គ្រង​រូប​នេះ​នៅ​មិន​ទាន់​ហ៊ាន​បញ្ជាក់​កាល​បរិច្ឆេទ​ច្បាស់លាស់​ថា តើ Nokia 6 នឹង​មក​ដល់​នៅ​ពេល​ណា​នោះ​ទេ។ យ៉ាង​យូរ​ប្រហែល ២ សប្ដាហ៍​ក្រោយ​ពេល​ទទួល​ការ​អនុញ្ញាត​ពី​ខាង​ក្រុមហ៊ុន​នៅ​ហ្វាំងឡង់ នោះ Nokia 6 នឹង​មក​ដល់​ទីផ្សារ​កម្ពុជា។

Nokia 6

លោក​ជឿ​ថា​ពេល Nokia 6 មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា ច្បាស់​ជា​ទទួល​ការ​គាំទ្រ​ខ្លាំង​មិន​ខាន ដោយ​សារ​អ្នក​ប្រើប្រាស់​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ផលិតផល​ម៉ាក​នេះ។

Nokia 6 បាន​ដាក់​លក់​លើ​ទីផ្សារ​ចិន​ផ្លូវការ​កាល​ពី​ម្សិលមិញ​ ក្នុង​តម្លៃ ២៥០ ដុល្លារ ដោយ​តែ​មួយ​នាទី លក់​អស់​រលីង​ពី​ស្តុក។ កន្លង​ទៅ​ថ្មី​នេះ Nokia 6 ក៏​ធ្លាប់​ទទួល​ការ​កុម្ម៉ង់​ទិញ​រហូត​ប្រមាណ ១លាន​គ្រឿង​ឯណោះ៕

អត្ថបទ៖ ផាន់និត