Mark Zuckerberg ច្រានចោលព័ត៌មានឈរឈ្មោះតំណែងប្រធានាធិបតីអាមេរិក
- 2017-01-26 03:09:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mark Zuckerberg ច្រានចោលព័ត៌មានឈរឈ្មោះតំណែងប្រធានាធិបតីអាមេរិក
ចន្លោះមិនឃើញ
លោក Mark Zuckerberg បានចេញមកបំភ្លឺជាមួយសារព័ត៌មាន BuzzFeed News ថាលោកមិនមានគម្រោងឈរឈ្មោះតំណែងប្រធានាធិបតីអាមេរិក នាឆ្នាំ ២០២៤ ដូចព័ត៌មានមួយចំនួនធ្លាប់ចុះផ្សាយនោះទេ។
Mark ថា បច្ចុប្បន្នលោកមានតែគម្រោងផ្ដោតសំខាន់លើការគ្រប់គ្រង Facebook និងមូលនិធិ Chan Zuckerberg Initiative តែប៉ុណ្ណោះ។
ទោះជាមានការបកស្រាយផ្ទាល់យ៉ាងនេះក្ដី អ្នកវិភាគអន្តរជាតិនៅតែជឿថា ស្ថាបនិកបណ្ដាញសង្គមធំបំផុតនេះនឹងប្រឡូកឆាកនយោបាយនាពេលមុខ ដោយសំអាងលើគម្រោងទស្សនកិច្ចគ្រប់រដ្ឋរបស់អាមេរិក៕