តោះ! ស្គាល់កីឡាករបាល់បោះ១០នាក់ ដែលមានជាងគេបំផុតលើលោក
- 2017-01-30 23:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ស្គាល់កីឡាករបាល់បោះ១០នាក់ ដែលមានជាងគេបំផុតលើលោក
ចន្លោះមិនឃើញ
កីឡាបាល់បោះ NBA ជាកីឡាមួយប្រភេទ ដែលធ្វើឲ្យកីឡាករមានចំណូលយ៉ាងច្រើន ដល់ខ្ទង់រយលានដុល្លារ។ ចំណូលរបស់កីឡាករទាំងនោះ គឺបានមកពីប្រាក់ឈ្នួល ភាពល្បីល្បាញទទួលបានពីការថតស្ប៉តពាណិជ្ជកម្ម និងបានពីចុះកុងត្រាផ្ទាល់ខ្លួន ជាមួយក្រុមហ៊ុនឧបត្ថម្ភជាដើម។
វិបសាយ Abc News Point បានបង្ហាញជូនកីឡាករបាល់បោះ ដែលមានជាងគេលើលោក ប្រចាំឆ្នាំ២០១៧ដូចខាងក្រោម៖
១. LeBron James – ៣០០ លានដុល្លារ
LeBron James សញ្ជាតិអាមេរិក វ័យ៣២ឆ្នាំ ជាសមាជិកក្រុម Cleveland Cavaliers បច្ចុប្បន្ន។ កីឡាកររូបនេះ មានចំណូលច្រើនដាច់គេលើលោក ដោយសារទទួលបានប្រាក់ឈ្នួលខ្ពស់ ចុះកុងត្រាជាមួយដៃគូក្រុមហ៊ុន និងជាកីឡាករល្បីបំផុត ធ្លាប់បង្ហាញខ្លួនតាមកម្មវិធីទូរទស្សន៍ និងស្ប៉តពាណិជ្ជកម្មជាច្រើនផងដែរ។
២. Kobe Bryant – ២៨០ លានដុល្លារ
Bryant សញ្ជាតិអាមេរិក វ័យ៣៨ឆ្នាំ លេងឲ្យក្រុម Los Angeles Lakers តាំងពីឆ្នាំ១៩៩៦ និងទើបប្រកាសចូលនិវត្តន៍កាលឆ្នាំ២០១៦ កាលពីពេលថ្មីៗនេះ។
៣. Kevin Garnett – ១៩០ លានដុល្លារ
Garnett សញ្ជាតិអាមេរិក វ័យ៤០ឆ្នាំ ជាអតីតសមាជិកក្រុម Minnesota Timberwolves ប៉ុន្តែបានប្រកាសចូលនិវត្តន៍ កាលខែកញ្ញា ឆ្នាំ២០១៦ ហើយ។
៤. Tim Duncan – ១៣០ លានដុល្លារ
Duncan សញ្ជាតិអាមេរិក វ័យ៤០ឆ្នាំ ជាអតីតសមាជិកក្រុម San Antonio Spurs ដែលលេងតាំងពីឆ្នាំ១៩៩៧ និងទើបប្រកាសចូលនិវត្តន៍កាលខែកក្កដា ឆ្នាំ២០១៦។
៥. Dirk Nowitzki – ១២០ លានដុល្លារ
Nowitzki សញ្ជាតិអាល្លឺម៉ង់ វ័យ៣៨ឆ្នាំ បច្ចុប្បន្នជាសមាជិកក្រុម Dallas Mavericks។ Nowitzki ធ្លាប់ឈ្នះពានជាច្រើន និងជាកីឡាករល្បីម្នាក់ ក្នុងចំណោមកីឡាករល្បីៗបំផុតលើពិភពលោក។
៦. Dwight Howard – ១០០ លានដុល្លារ
កីឡាករអាមេរិក វ័យ៣១ឆ្នាំរូបនេះ ទើបចាកចេញពីក្រុម Houston Rockets ទៅលេងឲ្យក្រុម Atlanta Hawks កាលខែកក្កដា ឆ្នាំ២០១៦។ Howard លេចធ្លោខ្លាំងតាំងពីនៅវិទ្យាល័យ ជាមួយក្លឹប Southwest Atlanta Christian Academy។
៧. Ray Allen – ១០០ លានដុល្លារ
Allen សញ្ជាតិអាមេរិក វ័យ៤១ឆ្នាំ ជាអតីតសមាជិកក្រុម Miami Heat ប៉ុន្តែបានប្រកាសចូលនិវត្តន៍ កាលឆ្នាំ២០១៤។
៨. Dwyane Wade – ៩៥ លានដុល្លារ
កីឡាករអាមេរិក វ័យ៣៥ឆ្នាំរូបនេះ ទើបផ្ទេរពីក្រុម Miami Heat ទៅ Miami Heat កាលឆ្នាំ២០១៦។ កីឡាកររូបនេះ ក៏ធ្លាប់ឈ្នះពានរង្វាន់ផ្ទាល់ខ្លួនជាច្រើន។
៩. Steve Nash – ៩៥ លានដុល្លារ
Nash សញ្ជាតិកាណាដា វ័យ៤២ឆ្នាំ ជាអតីតសមាជិកក្រុម Los Angeles Lakers ប៉ុន្តែបានប្រកាសចូលនិវត្តន៍ កាលឆ្នាំ២០១៥។
១០. Carmelo Anthony – ៩០ លានដុល្លារ
កីឡាករអាមេរិក វ័យ៣២ឆ្នាំ បច្ចុប្បន្នកំពុងលេងឲ្យក្រុម New York Knicks។ កីឡាកររូបនេះ ជាកីឡាករមានប្រជាប្រិយភាពបំផុតមួយរូប និងធ្លាប់ជាសមាជិកក្រុមអូឡាំពិក របស់ជម្រើសជាតិអាមេរិកផងដែរ៕