អាចស្រក់ទឹកភ្នែក ល្ងាចនេះជាប្រកួតចុងក្រោយរបស់ ចាន់ វឌ្ឍនាកា
- 2017-01-31 02:02:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចស្រក់ទឹកភ្នែក ល្ងាចនេះជាប្រកួតចុងក្រោយរបស់ ចាន់ វឌ្ឍនាកា
ចន្លោះមិនឃើញ
នៅល្ងាចម៉ោង៦នេះ គឺជាការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Cup រវាងក្រុមបឹងកេតអង្គរជាមួយក្រុម Lao Toyota នៅពហុកីឡដ្ឋានជាតិក្នុងជើងទី១។
អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រត្រូវតែទៅទស្សនានោះ គឺនៅល្ងាចនេះជាការប្រកួតចុងក្រោយរបស់ខ្សែប្រយុទ្ធមុតស្រួចរបស់កម្ពុជា ចាន់ វឌ្ឍនាកា ហើយក្នុងការលេងនៅទឹកដីសុវណ្ណភូមិនេះ មុនរូបគេចាកចេញទៅលេងឱ្យក្រុមនៅប្រទេសជប៉ុនក្រោមលក្ខខណ្ឌខ្ចីជើង១រដូវកាល។
ខ្សែប្រយុទ្ធវ័យក្មេងខាងលើក៏បានផ្ដែផ្ដាំដល់អ្នកគាំទ្រទាំងអស់ឱ្យទៅចូលរួមទស្សនាឱ្យបានច្រើនផងដែរក្នុងប្រកួតចុងក្រោយរបស់គេ ក៏ដូចជាបានលាគ្នាមួយរយៈសិន។
សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា នឹងទៅចូលរួមជាមួយក្រុម Fujieda MYFC ដែលលេងនៅលីគលំដាប់ទី៣របស់ប្រទេសជប៉ុន ត្រឹម១រដូវកាលប៉ុណ្ណោះ ខណៈដែលកីឡាករមកពីខេត្តកំពតរូបនេះគឺជាកីឡាករកម្ពុជាដំបូងហើយដែលបានចេញទៅលេងនៅប្រទេសមួយនេះ៕