លេចធ្លាយ មុខមាត់ពិតឆ្មាំណាស៊ី ១ម៉ឺននាក់ ដែលចូលដៃសម្លាប់មនុស្ស រាប់លាននាក់
- 2017-02-01 02:39:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចធ្លាយ មុខមាត់ពិតឆ្មាំណាស៊ី ១ម៉ឺននាក់ ដែលចូលដៃសម្លាប់មនុស្ស រាប់លាននាក់
ចន្លោះមិនឃើញ
ឈ្មោះនៃមេបញ្ជាការ និង ឆ្មាំណាស៊ី (Nazi Schutzstaffel) ស្ថិតក្រោមការគ្រប់គ្រងរបស់ ហ៊ីត្លែរ (Adolf Hitler) ដែលបានចូលដៃ ក្នុងការសម្លាប់រង្គាល លើជនជាតិយូដា (Jews) ជាង១លាននាក់ នៅឯជំរុំ Auschwitz ត្រូវបានបង្ហោះនៅលើបណ្ដាញអនឡាន ជាលើកដំបូង។
មូលដ្ឋានទិន្នន័យ (Database) ដ៏ធំ ដែលរួមមានទាំងរូបថត ត្រូវបានបង្ហោះដោយវិទ្យាស្ថាន Institute of National Remembrance (INR) របស់ប្រទេសប៉ូឡូញ ដើម្បីលុបបំបាត់ចោល នូវការអះអាងមិនពិតថា ឆ្មាំណាស៊ីជាច្រើននាក់ គឺជាជនជាតិប៉ូឡូញ។ បញ្ជីឈ្មោះនៃមនុស្សចំនួន ៩ ៦៨៦ គឺសុទ្ធសឹងតែជាជនជាតិអាល្លឺម៉ង់ ហើយមុខរបរមុនសង្គ្រាមរបស់ពួកគេ មានដូចជា កសិករ អ្នកកាប់ជ្រូក គ្រូបង្រៀន និង ជាងស្បែកជើង ជាដើម។
គួរបញ្ជាក់ឲ្យដឹងថា កងកម្លាំងរបស់ ហ៊ីត្លែរ បានចូលលុកលុយប្រទេសប៉ូឡូញ នៅក្នុងឆ្នាំ១៩៣៩ ហើយនៅឆ្នាំបន្ទាប់ មេដឹកនាំនៃគណបក្សណាស៊ី រូបនេះ បានបញ្ជាឲ្យសាងសង់ជំរុំ Auschwitz-Birkenau នៅក្នុងប្រទេសប៉ូឡូញ។ ដំបូងឡើយ វាត្រូវបានប្រើប្រាស់ដើម្បីដាក់អ្នកទោសនយោបាយប៉ូឡូញ ប៉ុន្តែក្រោយមក ត្រូវបានប្រគល់ឲ្យទៅកងទ័ពណាស៊ីដ៏ល្បី Schutzstaffel ឬហៅកាត់ថា SS។
នៅចន្លោះឆ្នាំ ១៩៤២ និង ១៩៤៥ មានជនជាតិយូដា (Jews) ប្រហែល ១,១លាននាក់ បានស្លាប់នៅទីនោះ ដោយខ្លះស្លាប់នៅក្នុងបន្ទប់ឧស្ម័ន (Gas Chamber) ឯខ្លះអត់អាហារស្លាប់ និងខ្លះទៀតត្រូវគេវាយដំរហូតដល់ស្លាប់។
ក្រោយបញ្ចប់សង្គ្រាម អតីតមេបញ្ជាការនៅជំរុំខាងលើ មានឈ្មោះថា Arthur Liebehenschel និងមន្រ្តីជាន់ខ្ពស់ ចំនួន៣៣នាក់ផ្សេងទៀត ត្រូវបានគេកាត់ទោស នៅក្បែរទីក្រុង Krakow នៃប្រទេសប៉ូឡូញ។ ពួកគេភាគច្រើន ត្រូវបានប្រហារជីវិតដោយការព្យួរ.ក។
ចំណែកឯកងទ័ព SS ភាគច្រើន រួមទាំងស្រ្តី ២០០នាក់ បានចំណាយពេលរស់នៅក្នុងជំរុំអ្នកទោសសង្គ្រាមប៉ូឡូញ ឬ រុស្ស៊ី ប៉ុន្តែត្រូវបានដោះលែងវិញ នៅក្នុងអំឡុងឆ្នាំ១៩៥០ និងបានត្រលប់ទៅរស់នៅលាក់ខ្លួន ក្នុងប្រទេសអាល្លឺម៉ង់វិញ៕