ផ្កាយដុះកន្ទុយនាំឲ្យមានសង្គ្រាម ឬយ៉ាងណា?
- 2017-02-02 02:23:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្កាយដុះកន្ទុយនាំឲ្យមានសង្គ្រាម ឬយ៉ាងណា?
ចន្លោះមិនឃើញ
ផ្កាយដុះកន្ទុយ គឺជាអភូតហេតុមួយដ៏ចម្លែក ដែលកើតមានឡើងយូរៗម្ដង ហើយត្រូវបានប្រជាជនខ្មែរយើងមួយចំនួនមានជំនឿថា កាលណាមានផ្កាយដុះកន្ទុយនោះនឹងមានសង្គ្រាមកើតឡើង។
ជាក់ស្ដែងលោក សួង សី ដែលជាជាងកាត់សក់មួយរូបនៅផ្សារបឹងទំពន់ បានរៀបរាប់ថាលោកធ្លាប់បានឃើញផ្ទាល់ភ្នែកនូវផ្កាយដុះកន្ទុយមួយ កាលពីជំនាន់លន់ នល់ ហើយមិនយូរប៉ុន្មាន សង្គ្រាមក្នុងប្រទេសកម្ពុជាក៏ផ្ទុះឡើងតែម្ដង។
ប៉ុន្តែ បើយោងតាមការបកស្រាយរបស់អ្នកវិទ្យាសាស្ត្រផ្នែកតារាសាស្រ្តវិញ បានអោយដឹងថា តាមពិតផ្កាយដុះកន្ទុយគឺគ្រាន់តែជាការឆេះរបស់ដុំអាចម៍ផ្កាយតែប៉ុណ្ណោះ ហើយវាបានកើតឡើងគ្រប់ពេលនៅក្នុងលំហអាកាស។ មូលហេតុគឺដោយសារនៅក្នុងលំហអាកាសមានដែន២សំខាន់ គឺដែនទំនាញសកល និងដែនសុញ្ញាកាស (គ្មានខ្យល់)។ អាចម៍ផ្កាយធ្លាក់ទាំងនោះអាចមានល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រក្នុងមួយវិនាទីទៀតផង ហើយពេលវាហោះចូលទៅក្នុងដែនដែលមានទំនាញ និងបរិយាកាសដែលមានសំពាធខ្ពស់ នោះធ្វើអោយវាឆេះរហូតដល់រលាយបាត់ព្រោះតែការហោះកកិតជាមួយបរិយាកាសទាំងនោះ។
ចំណែកពន្លឺនៃអាចម៍ផ្កាយដែលភ្លឺខ្លាំង ឬខ្សោយវិញ គឺវាអាស្រ័យទៅនឹងទំហំរបស់ដុំផ្កាយនោះផ្ទាល់តែម្ដង។ មួយវិញទៀត ដោយសារតែអាចម៍ផ្កាយទាំងនោះហោះមកមិនចំទិសដៅនៃផែនដី ទើបយើងមើលឃើញរូបរាងរបស់វាមានស្នាមឆេះអូសបញ្ឆិតពីចំហៀងជាដើម។
ប្រភព៖ សៀវភៅមួយសែនបញ្ហា