មហាសេដ្ឋី​លេខ​៣​លើ​លោក ​​ញ៉ាំ​អាហារ​រាល់​ព្រឹក​​អស់​តិច​សឹង​មិន​ជឿ

  • 2017-02-02 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Warren Buffett ​ជា​កំពូល​អ្នក​ជំនួញ​អាមេរិក​ និង​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​​លំដាប់​​ទី​៣​ នៅ​លើ​​ពិភព​លោក​ បន្ទាប់​ពី Bill Gate និង Amancio Ortega (ជន​ជាតិ​អេស្ប៉ាញ) ថ្មី​ៗ​​នេះ​បាន​ធ្វើ​ឲ្យ​​មនុស្ស​ជា​ច្រើន​​ភ្ញាក់ផ្អើល​​ពេល​ដឹង​ថា​លោក​​ចាយ​ប្រាក់​សម្រាប់​អាហារ​រាល់​ព្រឹក​​​មិន​ដែល​លើស​៣,១៦​ដុល្លារ​ឡើយ។

​នៅ​​ឆ្នាំ​២០១៧​ លោក​ Warren មាន​​ទ្រព្យ​សម្បត្តិ​ប្រមាណ ៧៤​​ពាន់​លាន​ដុល្លារ តែ​​មនុស្ស​ភាគ​ច្រើន​​មិន​បាន​ដឹង​ពី​ជីវិត​រស់​នៅ​របស់​គាត់​ឡើយ។ មហាសេដ្ឋី​វ័យ​៨៦​ឆ្នាំ​រូប​នេះ រស់​​នៅ​ក្នុង​ផ្ទះ​​មាន​បន្ទប់​គេង​​ចំនួន​៥​ ​​នៅ​ទីក្រុង Omaha រដ្ឋ​​ Nebraska សហរដ្ឋ​អាមេរិក​ ​ដែល​លោក​បាន​ទិញ​តាំង​ពី​ឆ្នាំ​១៩៥៨​​ តម្លៃ​៣១ ៥០០​ដុល្លារ។

​អំឡុង​ពេល​​បើក​រថយន្ត​ទៅ​កន្លែង​​ធ្វើ​ការ​​ក្នុង​ចម្ងាយ​ផ្លូវ​​​៥នាទី​ លោក​តែង​តែ​ឈប់​​​នៅ​​មុខ​ហាង​ McDonald ​ ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ដូច​​ទម្លាប់​​៥៤​ឆ្នាំ​​កន្លង​ទៅ​ ដោយ​ទិញ​​នំ​ស៊ាំងវិច​​​មួយ​ដុំ​​​​​ក្នុង​ចំណោម​៣​ប្រភេទ គឺ​តម្លៃ​ ២,៦១​ដុល្លារ ២,៩៥​ដុល្លារ ឬ​​ថ្លៃ​អស់​​ត្រឹម​ ៣,១៧​ដុល្លារ​ប៉ុណ្ណោះ។ ​នំ​​តម្លៃ​ ២,១៦​ដុល្លារ​ ​មាន​​សាច់ក្រក​២ដុំ ហើយ​លោក​មាន​​​កូកាកូឡា​ជាប់​ខ្លួន​មួយ​កំប៉ុង​។ ចំណែក​​នំ​តម្លៃ​៣,១៧​ដុល្លារ​​ ជា​ប្រភេទ​សាច់​ជ្រូក​ លាយ​ស៊ុត​ និង​ឈីស​ប៊ីស្គីត៕

លោក Warren អង្គុយ​ជាមួយ Bill Gates

ប្រភព៖ CNBC   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី