Tubemate ចេញ​​​​ថ្មី​ ដោនឡូត​​វីដេអូ​​​ពី​ Youtube ​ដាក់​​ទូរសព្ទ​​​បាន​​លឿន​​បំផុត!

  • 2017-02-05 03:34:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រាកដ​ធ្លាប់​​ប្រើ​កម្មវិធី​​ Tubemate សម្រាប់​ដោនឡូត​វីដេអូ​ឆៅៗ​ពី​ Youtube រួច​មក​ហើយ​ ​ប៉ុន្តែ​ពេល​​ថ្មីៗ​នេះ​​បាន​ចេញ​វើសិន​ថ្មី​(Version 2.3.5) អាច​ដោនឡូត​វីដេអូ​បាន​​កាន់​តែ​លឿន​​ជាង​មុន​។

កម្មវិធី​​ Tubemate

កម្មិវិធី​ដ៏​ល្បី​នេះ បាន​ធ្វើ[កំណែ​អាប់ដេត​​ជាង ៦០ ដង​​មក​ហើយ​](http://tubemate-youtube-downloader.en.uptodown.com/android/old "") គិត​តាំង​ពី​ជំនាន់​​​ដំបូង​(V 1.05) នៅ​តែ​អាច​ដោនឡូត​បាន​សេរី​ ថែម​ទាំង​អាច​​ប្រើ​បាន​គ្រប់​ប្រភេទ​ទូរសព្ទ Andriod ទៀត​ផង ប៉ុន្តែ​សង្កេត​ឃើញ​ថា កម្មវិធី​​​នេះ​​​​​បែ​ជា​មិន​មាន​ដាក់​ឲ្យ​ដោនឡូត​លើ Play Store ទៅវិញ ទោះ​ជា​ប្រិយមិត្ត​ព្យាយាម​ស្វែង​រក​យ៉ាង​ណា​ក៏​មិន​ឃើញ​ដែរ មិន​ដឹង​ថា​មូលហេតុ​មក​ពី​អ្វី​?

ដើម្បី​ជាការងាយ​ស្្រួល​ដល់​​ប្រិយមិត្ត​​ដែលចង់​​​ដោនឡូត​វីដេអូ​​ពី​ Youtube ​ដាក់​​ទូរសព្ទ​​​ដោយ​ចំណាយ​ពេល​តិច​បំផុត ប៉ុន្តែ​មិន​ដឹង​ដោនឡូត​តាម​ណា តោះ! អនុវត្ត​ដូចខាង​ក្រោម៖

  • ចុច​នៅ​ទី​នេះ ដើម្បី​​ចូល​ទៅ​កាន់​វិបសាយ​សម្រាប់​ដោនឡូត Tubemate ជំនាន់​ចុង​ក្រោយ​បង្អស់
  • រួច​​ចុច​លើ​ពាក្យ Download ដូច​រូប
  • ពេល​ដោនឡូត​រួចរាល់​ហើយ ​ត្រុវ​ចុច Install
  • ពេល Install ត្រូវ​បើក Unknow Source ដូច​រូប
  • ចុងក្រោយ​ បើក​កម្មវិធី​នេះ​ហើយ​ដោនឡូត​យក​វីដេអូ​ណា​ដែល​អ្នក​ពេញ​ចិត្ត​ជាការស្រេច៕
របៀប​ប្រើ Tubemate

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រក្សា