នាវា​យក្ស​តម្លៃ​រាប់​រយ​លាន​ដុល្លារ ​ត្រៀម​បណ្ដែត​ខ្លួន​​ទៅ​រក​ម្ចាស់​នៅ​រុស្ស៊ី

  • 2017-02-07 04:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវា​ជិះ​កម្សាន្ត​លក្ខណៈ​ឯកជន​ដ៏​ធំ​​មហិមា​តម្លៃ​ ៤៥០​លាន​ដុល្លារ ​ត្រូវ​​គេ​ឃើញ​​​ចាកចេញ​ពី​កន្លែង​ចត​កប៉ាល់ Nobiskrug ប្រទេស​អាល្លឺម៉ង់​ហើយ​កាល​ពី​ល្ងាច​​ម្សិលមិញ និង​​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខាង​ត្បូង​អេស្ប៉ាញ​ដើម្បី​តេស្ដ​មើល​ការ​បើកបរ​បន្ថែម មុន​ប្រគល់​ទៅ​​ឲ្យ​ម្ចាស់​ជា​អ្នក​មាន​ទ្រព្យ​ជនជាតិ​រុស្សី​ម្នាក់​។

នាវា​នេះ​​ឈ្មោះ Sailing Yacht A មាន​ប្រវែង​១៤២​ម៉ែត្រ ជា​កម្មសិទ្ធិ​​របស់​​មហាសេដ្ឋី​រុស្ស៊ី Andrey Igorevich Melnichenko ដែល​នឹង​​ត្រូវ​ចេញ​ពី​ប្រទេស​​​អាល្លឺម៉ង់​​ ក្រោយ​តេស្ដ​​ជាច្រើន​​ខែ។ Sailing Yacht A មាន​ក្ដោង​​ចំនួន៣ កណ្ដាលគេ​​កម្ពស់​ជាង​៩១ម៉ែត្រ គឺ​ខ្ពស់​ជាង​​នាឡិកា​​ Big Ben ​នៅ​អង់គ្លេស​ទៅ​ទៀត តែ​​សម្រាប់​ផ្ទុក​​ភ្ញៀវ​ ២០​នាក់ និង​​ក្រុមការងារ ៥៤​នាក់​ប៉ុណ្ណោះ​។​

លើស​ពី​នេះ វា​មាន​កម្ពស់​៨​ជាន់ ​មាន​កន្លែង​ផ្ទុក​ឧទ្ធម្ភាគចក្រ​​មួយ មាន​បន្ទប់​ក្រោម​ទឹក​មួយ​ និង​​ទម្ងន់​១២ ៧០០​តោន។ នាវា​នេះ​ស្ថិត​ក្នុង​ចំណោម​នាវា​ជិះ​កម្សាន្ត​​​ធំ​បំផុត​មួយ​​ក្នុង​លោក​។

នាវា​ដ៏​អស្ចារ្យ​ខាងលើ រចនា​រូប​រាង​ឡើង​ដោយ​បុរស​ជនជាតិ​បារាំង​លោក Philippe Starck និង​សាង​សង់​ដោយ​ក្រុម​ហ៊ុន​អាល្លឺម៉ង់ German Naval Yards នៅ​ទីក្រុង Nobiskrug។ មហាសេដ្ឋី Melnichenko ត្រូវ​គេ​ដឹង​ថា​​​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ ១៣,៤​ពាន់​លាន​ដុល្លារ៕

មហាសេដ្ឋី​រុស្ស៊ី Andrey Igorevich Melnichenko និង​ភរិយា

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី