វិធី​៦យ៉ាង ​ជួយ​បំបាត់​បញ្ហា​ក្លិន​ក្លៀក​បាន​យ៉ាង​រហ័ស​

  • 2014-11-06 22:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ក្លិន​ក្លៀក​អាច​កើត​ឡើង​ចំពោះ​ទាំង​បុរស​និង​នារី​។ រាល់​ពេល​នៅ​ជិត​មនុស្ស​ដែល​មាន​ក្លិន​ក្លៀក​មិន​ល្អ វា​ធ្វើ​ឲ្យ​អ្នក​បាត់បង់​​អារម្មណ៍​ក្នុង​ការ​ប្រាស្រ័យ​ជាមួយ​ម្នាក់​នោះ​ទៀត​មិន​ខាន​។ មាន​វិធី​ងាយ​ៗ​ជា​ច្រើន​ដែល​សុភាព​បុរស​ និង​សុភាព​អាច​ងាក​មក​សាក​ល្បង​ដើម្បី​បញ្ចប់​បញ្ហា​ក្លិន​ក្លៀក​នេះ​។

 

 

១. គ្រប់​គ្រង​របប​អាហារ​បាន​ត្រឹម​ត្រូវ​៖​

ការ​ញ៉ាំ​អាហារ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ក្លិន​ខ្លួន​ ជា​ពិសេស​ក្លិន​ក្រោម​ក្លៀក​តែ​ម្ដង​។ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​នេះ​ គួរ​បញ្ឈប់​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​មាន​ក្លិន​ឆួល​ខ្លាំង​ដូច​ជា​ ខ្ទឹម​ស ខ្ទឹម​បារាំង​ ត្រី​សមុទ្រ​មួយ​ចំនួន​ គ្រឿង​ការី សាច់​ក្រហម​ ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់​កុល​ និង​ជាតិ​កាហ្វេអ៊ីន​។ ប្ដូរ​ពី​ការ​ញ៉ាំ​អាហារ​ទាំង​នេះ អ្នក​អាច​ងាក​មក​ញ៉ាំ​បន្លែ​បៃតង​វិញ ព្រោះ​វា​អាច​ជួយ​បំបាត់​ក្លិន​មិន​ល្អ​ពី​ក្នុង​ខ្លួន​បាន​។

 

២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​៖

ក្រៅ​ពី​អាច​ជួយ​រក្សា​សំណើម​ក្នុង​ខ្លួន​បាន​ហើយ ទឹក​ក៏​អាច​ជួយ​បណ្ដេញ​ជាតិ​ពុល​មក​ក្រៅ​តាមរយៈ​ញើស​ទៀត​ផង​។ ក្រៅ​ពី​នេះ​ ការ​ញ៉ាំ​ទឹក​បាន​ច្រើន​អាច​ជួយ​ឲ្យ​ខ្លួន​ស្អាត​ពី​ខាង​ក្នុង​ ហើយ​លែង​មាន​ក្លិន​ខ្លួន​ទៀត​បាន​។

 

៣. ប្រើ​ក្រូចឆ្មារ​៖

 

ក្រូចឆ្មារ​មាន​សារជាតិ​កាត់​ម្យ៉ាង​ដែល​អាច​ជួយ​ឲ្យ​ក្លៀក​បាត់​ក្លិន​អាក្រក់​ និង​អាច​ជួយ​ឲ្យ​ក្លៀក​ស​បាន​ទៀត​ផង​។ តែ​មិន​គួរ​ប្រើ​ញឹក​ញាប់​ពេក  ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ក្លៀក​ឡើង​ស្ងួត​ បាត់​បង់​សំណើម​។

 

៤. បញ្ឈប់​ទម្លាប់​ជក់​បារី​៖

បារី​ ឬ​ថ្នាំ​ជក់​គឺ​ភ្នាក់ងារ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​របស់​អ្នក​មាន​ក្លិន​មិន​ល្អ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​ជក់​បារី​ គ្រាន់​តែ​បញ្ឈប់​ទម្លាប់​នោះ​ អ្នក​នឹង​លែង​មាន​បញ្ហា​ខាង​លើ​ទៀត​ហើយ​។

 

៥. កោរ​រោម​ក្លៀក និង​ប្រើ​ប្រាស់​ផលិតផល​ជំនួយ​៖​

 

 

ការ​កោរ​រោម​ក្លៀក​អាច​ធ្វើ​ឲ្យ​បាក់តេរី​ទាំង​ឡាយ លែង​មាន​លទ្ធភាព​កកើត​ក្រោម​ក្លៀក​អ្នក​ទៀត​ហើយ​។ តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ បើ​អ្នក​ពិត​ជា​មាន​បំណង​ចង់​បញ្ឈប់​បញ្ហា​ក្លិន​ក្លៀក​មែន គួរ​កោរ​រោម​ក្លៀក​ឲ្យ​បាន​ញឹកញាប់​ និង​សម្អាត​ជា​ប្រចាំ​។ ជាង​នេះ​ ដើម្បី​កាន់​តែ​មាន​ប្រសិទ្ធភាព​គួរ​ប្រើ​រួម​ជាមួយ​ផលិត​ផល​លាប​ក្លៀក ដើម្បី​ឲ្យ​ក្លៀក​មាន​ក្លិន​ល្អ​ឡើង​វិញ​។

 

៦. ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​៖

ក្លិន​ក្លៀក​ខ្លះ​អាច​ជា​បញ្ហា​ជំងឺ​ពី​ខាង​ក្នុង​មក​ដែល​ការ​ព្យាបាល​តាម​បែប​ធម្មជាតិ​ខាង​លើ​មិន​អាច​ធ្វើ​បាន​លទ្ធផល​។ ហេតុ​នេះ​សម្រាប់​អ្នក​ដែល​បាន​សាក​ល្បង​វិធី​ខាង​លើ​ហើយ​ នៅ​តែ​មិន​បាត់​ទៀត​ គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ដឹង​ច្បាស់​ពី​អាការៈ​នៃ​ការ​ធុំ​ក្លិន​នេះ​៕

 

ប្រែ​សម្រួល​៖ សរ សុគន្ធី​ ប្រភព​៖ webmd, howstuffworks

អត្ថបទថ្មី