Nokia ត្រកូល N-Series អាច​នឹង​​​រស់​​ឡើង​​​​វិញនៅ​ឆ្នាំ​ ២០១៧

  • 2017-02-11 04:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ទូរសព្ទ​ដែល​ពេញ​និយម​កាល​ពី ១០ ឆ្នាំ​មុនត្រកូល N-Series របស់​ Nokia អាច​នឹង​មាន​វត្តមាន​ជា​ថ្មី​លើ​ទីផ្សារឡើង​វិញ ដែល​ដើរ​ដោយ Android បន្ទាប់​ពី​ក្រុមហ៊ុន Nokia បានដាក់ពាក្យ​សុំ​អាជ្ញាបណ្ណ័​​​​លើ​​ម៉ាក​ N-Series នៅប្រទេសចិន​ថ្មីៗ​នេះ។

ត្រកូល N-Series ដែល​នឹង​អាច​ត្រលប់​មក​វិញ

ក្រុមហ៊ុន​ HMD កំពុង​ព្យាយាម​​ធ្វើ​យ៉ាងណា​ឲ្យ​​ទូរសព្ទ​ដៃ​ម៉ាក​ល្បី​​ត្រកូល N-Series​ ត្រលប់​មក​ដូច​មុន ដោយ​​គ្រោង​នឹង​សុំ​អាជ្ញាបណ្ណ័​​​ពី​​គេហទំព័ររបស់សភាកម្មសិទ្ធិបញ្ញាឧស្សាហកម្មនិងពាណិជ្ជកម្មក្នុង​ប្រទេសចិន។

ត្រកូល​ទូរសព្ទ​ស៊េរី N ដែល​ចេញ​តាំង​ពី​ឆ្នាំ ២០០៥ នេះ​មាន​ដូចជា N70, N90, N91, N71, N80, N92, N72, N73, N93, N75, N95, N76, N77 ជាដើម ដែល​​ត្រូវ​បាន​អ្នក​ជំនាញ​​សន្និដ្ឋាន​​ថា​ឆ្នាំ ២០១៧ អាច​នឹង​​​ត្រូវ​​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​​ជា​ថ្មី ​ដែល​ដើរ​ដោយ Android ហើយ​បំពាក់​មក​ជាមួយ RAM និង Micro-Processor(Chip) ធំជាង​មុន នឹង​​មាន​មុខងារ​ជាច្រើន​ទៀត​ផង៕

Showroom លក់​ទូរសព្ទ Nokia

ប្រភព៖ Zing   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី