ចង់​​ចេះ​​លេង​​ហ្គីតា​ស្ទាត់​ កម្មវិធី ៥ នេះ​​អាច​​​ជួយ​​បាន!

  • 2017-02-13 04:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ប្រិយមិត្ត​ជាច្រើន​ចង់​ចេះ​ភាសាភ្លេង​ និង​ចង់​ចេះ​​លេង​ហ្គីតា​ដោយ​​ខ្លួន​ឯង​ដើម្បី​កែ​អផ្សុក​ ប៉ុន្តែ​មិន​ដឹង​រក​កម្មវិធី​ណា​ដែល​ល្អ​ ស្រួល​ប្រើ រៀន​ឆាប់​ចេះ ហើយ​ដោនឡូត​ដាក់​ទូរសព្ទ​មិន​អស់​លុយ​។

Sabay សូម​ណែនាំ​កម្មវិធី​ល្បីៗ ៥ សម្រាប់​អ្នក​ដែល​ចង់​​ចេះ​​លេង​​ហ្គីតា​ស្ទាត់​​ជំនាញ។

បញ្ជាក់​៖ កម្មវិធី​ទាំង​ ៥ ដោនឡូត​យក​មួយ​ណា​ក៏បាន​ដែរ មិន​បាច់​ដោន​ទាំង​អស់​នោះ​ទេ! អាច​ប្រើ​បាន​ទាំង iPhone, iPad និង​ពពួក Android បើ​ចង់​បាន​កម្មវិធី​ដាក់​លើ​កុំព្យូទ័រ​ក្រុម​ការងារ​នឹង​ចេញ​ផ្សាយ​នៅ​ពេល​ក្រោយ៕

#១.Real Guitar

ជា​កម្មវិធី​ពេញ​និយម​មួយ​សម្រាប់​អ្នកដែល​ទើប​​លេង​ហ្គីតា​ដំបូងៗ គ្រប់​ខ្ទង់​នៃ​ខ្សែ​សុទ្ធ​តែ​​បង្ហាញ​​ពី Chord និង​របៀប​លេង​យ៉ាង​ឡូយ ដូច​មាន​គ្រូ​ម្នាក់​នៅ​ចាំ​ប្រាប់​​ដូច្នេះ​ដែរ។

ចុច​ដោន​ឡូត នៅ​ទីនេះ Android | iOS

#២.Perfect Ear ជា​កម្មវិធី​ដែល​រួម​បញ្ចូល​ទាំងឧបករណ៍​ផ្សេងៗ​ក្រៅពីហ្គីតា​ដូចជា ព្យាណូ ស្គរ ជាដើម ស្រួល​រៀន​មាន​ច្រើន​មុខ​ក្នុង​កម្មវិធី​តែ​មួយ។

ចុច​ដោន​ឡូត នៅ​ទីនេះ Android | iOS

#៣.GuitarTuna ជា​កម្មវិធី​ដែល​បញ្ជាក់​លម្អិត​ពី​ខ្ទង់​ភ្លេង​របស់​ខ្សែ​នីមួយៗ​នៃ​ហ្គីតា មាន Chord និង​គម្រូ​ស្រាប់​អាច​រៀន​ដោយ​ខ្លួនឯង​ ឆាប់​ចេះ​ខ្លាំង​ណាស់។

ចុច​ដោន​ឡូត នៅ​ទីនេះ Android | iOS

#៤.smartChord

ជា​កម្មវិធី​សម្រាប់​អ្នក​ដែល​យល់​ភាសា​ភ្លេង​ខ្លះៗ ចង់​ចេះ​រៀន​បង្កើត​សាច់​ភ្លេង​ដោយ​ខ្លួន​ឯង មាន​របៀប​បង្កើត​ស្រាប់ៗ។

ចុច​ដោន​ឡូត នៅ​ទីនេះ Android

#៥.Metronomerous

ជា​កម្មវិធី​ដែល​មាន​ទាំង​ភ្លេង​គម្រូ និង​ចម្រៀង​ស្រាប់ អាច​យក​ហ្គីតា​មក​ដេេញ​លេង​តាម​ដោយ​ខ្លួន​ឯ​ង​បាន និង​អាច​កំណត់ល្បឿន​លឿន-យឺត​នៃ​សាច់​ភ្លេង​ថែម​ទៀត​ផង។

ចុច​ដោន​ឡូត នៅ​ទីនេះ Android | iOS

អត្ថបទ៖ រក្សា