នេះ​ជា​មូលហេតុ ប្រធានាធិបតី​អាមេរិកទៅ​ណា​ម្ដងៗ ត្រូវ​ចំណាយ​​ជិត​៣​ពាន់​ដុល្លារ​ក្នុង​មួយ​នាទី

  • 2017-02-16 03:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក ត្រូវ​ធ្វើ​ដំណើរ​ទៅ​ណា​ម្ដងៗ តែងតែ​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដ៏​អស្ចារ្យ ដើម្បី​ការពារ​សុវត្ថិភាព។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក ៤​រូប ត្រូវ​បាន​គេ​ធ្វើ​ឃាត ដោយ​២​រូប​នៅ​ក្នុង​ការិយាល័យ និង ២​រូប​ផ្សេង​ទៀត (លោក Garfield និង លោក Kennedy) នៅ​ពេល​ដំណើរ​តាម​ដង​ផ្លូវ។ វា​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រធានាធិបតី​ងាយ​នឹង​រងគ្រោះ​បំផុត ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ។

មូលហេតុ​នេះ​ហើយ ទើប​ទីភ្នាក់ងារ​សម្ងាត់​របស់​អាមេរិក (មិន​រាប់​បញ្ចូល​កងទ័ព​ម៉ារីន និង កងទ័ព​អាកាស) មាន​ប្រព័ន្ធ​ការពារ​យ៉ាង​ល្អិតល្អន់ និង​ទូលំ​ទូលាយ នៅ​ពេល​ដែល​ប្រធានាធិបតី ធ្វើ​ដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។ ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​ការពារ ដែល​មនុស្ស​មួយ​ចំនួន​បាន​ដឹង មាន​ដូច​ជា រថយន្ត​ប្រភេទ Limousine ម៉ាក Cadillac One មាន​រហស្សនាម​ថា The Beast, យន្តហោះ Air Force One មាន​រហស្សនាម​ថា Jumbo Jet និង ឧទ្ធម្ភាគចក្រ​នៃ​កង​ម៉ារីន Marine One ជា​ដើម។

រថយន្ត Cadillac One
យន្តហោះ Air Force One
ឧទ្ធម្ភាគចក្រ​នៃ​កង​ម៉ារីន Marine One

ទោះ​បី​ជា​យ៉ាង​ណា អ្វី​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ គ្រាន់​តែ​ជា​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ សម្រាប់​ការពារ​ដំណើរ​របស់​ប្រធានាធិបតី​អាមេរិក ខណៈ​ប្រតិបត្តិការ​ទាំង​មូល គឺ​ពិត​ជា​ធំ​អស្ចារ្យ ហើយ​ក៏​ត្រូវ​ចំណាយ​ច្រើន​ផង​ដែរ។

ជា​ការ​ពិត​ណាស់ សេតវិមាន ត្រូវ​ចំណាយ​លុយ ចំនួន ៣៥០​លាន​ដុល្លារ ជារៀងរាល់ឆ្នាំ ឬ​ស្មើ​នឹង ២ ៦១៤​ដុល្លារ ក្នុង​មួយ​នាទី លើ​ការ​ដឹក​ជញ្ជូន​ប្រធានាធិបតី​អាមេរិក៕

ចង់​ដឹង​កាន់​តែ​ច្បាស់​ និង​លម្អិត សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី