វីដេអូ​តេស្ដ​ Ford Ranger នៅ ៦ ប្រទេស​ផ្សេង​ៗ​គ្នា បាន​ដឹង​ខ្លាំង​ប៉ុណ្ណា!

  • 2017-02-22 05:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស ៦ នាក់ មក​ពី​ប្រទេស ៦ ខុសៗ​គ្នា បាន​ធ្វើ​តេស្ត Ford Ranger ព្រោះ​ចង់​ដឹង​រថយន្ត​នេះ​អាច​ស៊ូ​នឹង​ស្ថាន​ភាព​ផ្លូវ​លំបាក​បាន​ប៉ុណ្ណា។ ការ​ធ្វើ​តេស្ត​នេះ ធ្វើ​ឡើង​នៅ​អូស្ត្រាលី ម៉ាឡេស៊ី នូវែលហ្សេឡង់ ថៃ ហ្វីលីពីន និង​វៀតណាម។

១. អូស្ត្រាលី

ការ​ស្រាវ​ជ្រាវ​លើ​សត្វ​ក្រពើ​ទឹក​ប្រៃ​នៅ​ភាគ​ខាង​ជើង​អូស្ត្រាលី តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​ប្រហែល ៩០ គម ទៅ​ដង​ទន្លេ Adelaide៖

២. ម៉ាឡេស៊ី

ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​បោះ​ជំរុំ កាត់​តាម​ផ្លូវ Kota Belud ដែល​មាន​ឧបសគ្គ​ច្រើន​ជាង​គេ​នៅ​តំបន់​ភាគ​ខាង​លិច​រដ្ឋ Sabah ម៉ាឡេស៊ី។

៣. ណូវែលហ្សេឡង់

ការ​សណ្ដោង​ក្បាល Excavator ពី​រោង​ជាង​ដោយ​ឆ្លង​កាត់​ព្រៃ​ភក់​មាន​ឧបសគ្គ​ច្រើន ដើម្បី​ទៅ​កាន់​ការដ្ឋាន​នៅ​កណ្តាល​ទីក្រុង Auckland។

៤. ថៃ

ការ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ដោយ​ឆ្លង​កាត់​ទឹក និង​ផ្លូវ​ភក់​តូច​ចង្អៀត​ផ្ទៃ​មិន​រាប​ស្មើ ទៅ​កាន់​ចម្ការ​ដាំ​កូន​ឈើ​លើ​ភ្នំ។

៥. ហ្វីលីពីន

ការ​ធ្វើ​ដំណើរ​រហូត​ដល់​ទៅ ៦ ម៉ោង​ក្រោម​ព្យុះ​ភ្លៀង​ធំ ដោយ​មាន​ដឹក​ថ្នាំ​សង្កូវ និង​ឧបករណ៍​ពេទ្យ​មួយ​ចំនួន​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​មួយ​នៃ​ប្រទេស​ហ្វីលីពីន ដើម្បី​ព្យាបាល​សត្វ​ដែល​ឈឺ​ដោយ​សារ​អាកាស​ធាតុ​ប្រែប្រួល។

៦. វៀតណាម

ការ​ធ្វើ​ដំណើរ ៦ ម៉ោង​ពី​ទីក្រុង Hanoi ទៅ​ភូមិ​ដាច់​ស្រយាល​មួយ​លើ​ភ្នំ ដោយ​មាន​ដឹក​អីវ៉ាន់​ផ្សេងៗ ដូចជា សៀវភៅ អាហារ និង​សម្លៀកបំពាក់ សរុប​ទម្ងន់​ប្រហែល ១០០០ គីឡូក្រាម ឡើង​លើ​ភ្នំ។

តាម​ការ​ធ្វើ​តេស្ត​ទាំង​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា Ford Ranger ជា​រថយន្ត Pick up មាន​កម្លាំង​ខ្លាំង រឹងមាំ សុវត្ថិភាព​ខ្ពស់ បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ មាន​មុខងារ​ច្រើន​យ៉ាង និង​បច្ចេកវិទ្យា​ឆ្លាត៕

ដោយ៖ សុផាត

អត្ថបទថ្មី