Hamilton បញ្ចប់​នៅ​​ចំណាត់​ថ្នាក់​ទី​១​ ​ថ្ងៃ​ធ្វើ​តេស្ត​ប្រណាំង​​ Formula 1

  • 2017-02-28 04:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រណាំង​រថយន្ត​ Formula 1 ២​គឺ Mercedes និង​ Ferrari បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​ឈាន​មុខ​គេ​នៅ​ថ្ងៃ​ធ្វើ​តេស្ត​ម៉ាស៊ីន Testing Day ខណៈ ក្រុម Red Bull និង​ McLaren ជួប​ប្រទះ​បញ្ហា​ម៉ាស៊ីន​។

Lewis Hamilton

កីឡាករ​ Lewis Hamilton មាន​ថេរវេលា​បើក​បរ​លឿន​ជាង​គេ​នៅ​ថ្ងៃ​តេស្ត​​លើ​ទីលាន Circuit de Catalunya ស្ថិត​នៅ​ប្រទេស​អេស្ប៉ាញ។ អ្នក​បើក​រថយន្ត​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ ឈរ​លេខ​មួយ​ក្រោយ​ប្រើ​ពេល​​អស់​ប្រមាណ​ ១​ នាទី​ និង​២១​វិនាទី​ ពោល​គឺ​លឿន​ជាង Sebastian Vettel របស់​ក្រុម​ Ferrari ដែល​ឈរ​លេខ​២​ ចំនួន ០,១១៣ វិនាទី។

លទ្ធផល​ការ​ធ្វើ​តេស្ត​ម៉ាស៊ីន​ថ្ងៃ​ទី​១៖

១. Lewis Hamilton (អង់គ្លេស) មក​ពី​ក្រុម Mercedes ប្រើ​ថេរវេលា​អស់ (គិត​ជា​នាទី) 1:21.765

២. Sebastian Vettel (អាល្លឺម៉ង់) មក​ពី​ក្រុម Ferrari ប្រើ​ថេរវេលា​អស់ 1:21.878

៣. Felipe Massa (ប្រេស៊ីល​) មក​ពី​ក្រុម Williams ប្រើ​ថេរវេលា​អស់ 1:22.076

៤. Kevin Magnussen (ដាណឺម៉ាក) មក​ពី​ក្រុម Haas ប្រើ​ថេរវេលា​អស់ 1:22.894

៥. Daniel Ricciardo (អូស្ត្រាលី) មក​ពី​ក្រុម Red Bull ប្រើ​ថេរវេលា​អស់ 1:22.926

៦. Valtteri Bottas (ហ្វាំងឡង់) មក​ពី​ក្រុម Mercedes ប្រើ​ថេរវេលា​អស់ 1:23.169

៧. Sergio Perez (ម៉ិកស៊ិក) មក​ពី​ក្រុម Force India ប្រើ​ថេរវេលា​អស់ 1:23.709

៨. Carlos Sainz (អេស្ប៉ាញ) មក​ពី​ក្រុម Toro Rosso ប្រើ​ថេរវេលា​អស់ 1:24.494

៩. Nico Hulkenberg (អាល្លឺម៉ង់) មក​ពី​ក្រុម Renault ប្រើ​ថេរវេលា​អស់ 1:24.784

១០. Fernando Alonso (អេស្ប៉ាញ) មក​ពី​ក្រុម McLaren ប្រើ​ថេរវេលា​អស់ 1:24.852

១១. Marcus Ericsson (ស៊ុយអែត​) មក​ពី​ក្រុម Sauber ប្រើ​ថេរវេលា​អស់ 1:26.841

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី