ទុក​រូប​ថត​​​​លើ iPhone ឲ្យ​សុវត្ថិភាព​​និង​គ្មាន​អ្នក​ឆែក​ឃើញ​ រៀន​តាម​វិធី​នេះ

  • 2017-02-28 04:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ iPhone ភាគ​ច្រើន​ប្រើ iCloud ដើម្បី​ផ្ទុក​រូបភាព​និង​វីដេអូ ក្រោយ​បាន​ថត​។ តាម​ពិត​ទៅ ក្រៅ​ពី iCloud អ្នក​​គួរ​ជ្រើសរើស​ប្រើ OneDrive ព្រោះ​វា​មាន​សុវត្ថិភាព​ខ្ពស់​ មុខងារ​មាន​ប្រយោជន៍​ច្រើន និង​ងាយ​ស្រួល​ប្រើ​​។

ពេល​អ្នក​ប្រើប្រាស់​អ៊ីម៉ែល​របស់ Microsoft (@outlook.com) នោះ​អ្នក​នឹង​ទទួល​ទំហំ​ផ្ទុក​ទិន្នន័យ 5GB លើ OneDrive ប្រើ​ឥត​គិត​ថ្លៃ​រៀង​រហូត។ OneDrive មាន​សេវាកម្ម​ប្រូម៉ូសិន​ញឹកញាប់ ដូចជា​ការ​បន្ថែម​ទំហំ​ផ្ទុក​ទិន្នន័យ​រហូត​ដល់ 100GB ​ប្រើ​ពីរ​ឆ្នាំ​​ឥត​គិត​ថ្លៃ​ដល់​អ្នក​ប្រើប្រាស់​ជា​ដើម។ ដើម្បី​ផ្ទុក​រូបភាព​និង​វីដេអូ​ដែល​អ្នក​ថត​ចេញ​ពី iPhone ចូល OneDrive ធ្វើ​តាម​វិធី​ដូច​ខាង​ក្រោម៖

​ដំបូង​អ្នក​ត្រូវ​មាន​គណនី Outlook ជាមុន​សិន ហើយ​ដំណើរ​​ការ​បង្កើត​ប្រើ​ពេល​ខ្លី​ប៉ុណ្ណោះ។ ចុច​ត្រង់​នេះ ដើម្បី​​បង្កើត​អ៊ីម៉ែល Outlook។

ក្រោយ​បង្កើត​គណនី Outlook រួច​រាល់ ចូល​ទៅ​កាន់ App Store ហើយ​ទាញ​យក​ OneDrive ដំឡើង​លើ iPhone។ បើក​កម្មវិធី OneDrive ដែល​បាន​ដំឡើង​​លើ iPhone រួច​វាយ​អ៊ីម៉ែល​និង​លេខ​សម្ងាត់​គណនី Outlook របស់​អ្នក។

ពេល​ចូល​ដល់​ OneDrive ចុច​លើ​អក្សរ Me មាន​រូប​មនុស្ស​ នៅ​ផ្នែក​ខាង​ក្រោម​ជ្រុង​ខាង​ស្តាំ។ ចុច​លើ Settings > Camera Upload​ រួច​ចុច​បើក (ON) ដើម្បី​ឲ្យ​រូប​ភាព​និង​វីដេអូ ដែល​អ្នក​បាន​ថត​ចេញ​ពី iPhone លោត​ចូល​ក្នុង OneDrive អ្នក។ ត្រង់​ Use Mobile Network អ្នក​អាច​ចុច​បើក (ON) ដើម្បី​ឲ្យ​រូប​ភាព​ វីដេអូ​និង​ឯកសារ​ផ្សេងៗ​លោត​ចូល OneDrive ដោយ​ប្រើ​អ៊ីនធឺណិត​ទូរសព្ទ (Cellular)។

ចូល​ទៅ​កាន់ Settings លើ iPhone ហើយ​អូស​មក​ក្រោម ចុច​លើ OneDrive។ ត្រង់ Photos និង Camera ត្រូវ​ចុច​​បើក (ON)។

ត្រង់​កន្លែង Touch ID & Passcode អ្នក​អាច​​ចុច​​បើក (ON) ហើយ​វាយ​លេខ​កូដ​សម្ងាត់ ដើម្បី​កុំ​ឲ្យ​អ្នកណា​ផ្សេង​អាច​ចូល​មើល​រូបថត​និង​វីដេអូ​របស់​អ្នក​បាន។ ត្រង់​នេះ​ក៏​អាច​ប្រើ​មុខងារ​ស្កេន​ក្រយៅដៃ​បាន​ដូច​គ្នា បើ​សិន​អ្នក​កំពុង​​ប្រើ Touch ID លើ iPhone។

ចូល​ទៅ Files ហើយ​មើល​ទៅ​​ខាង​លើ​ ជ្រុង​​​ខាង​ស្តាំ អ្នក​នឹង​ឃើញ​សញ្ញា​បូក (+)។ ត្រង់​នេះ អ្នក​អាច៖

  • Create a Folder ៖ បង្កើត Folder ថ្មីៗ​ដែល​ត្រូវ​ការ។
  • Take a Photo or Video ៖ ថត​រូប​ឬ​វីដេអូ​លើ OneDrive នេះ​តែម្តង។
  • Choose Existing ៖ Upload រូបភាព​និង​វីដេអូ​ដែល​បាន​ថត ដោយ​ប្រើ​កាមេរ៉ា iPhone។
  • Scan ៖ មុខងារ​នេះ អាច​ឲ្យ​អ្នក​ស្កេន Business Card, Document និង Whiteboard បាន​ ហើយ​ Upload ចូល​ក្នុង​ OneDrive ក្នុង​ពេល​តែមួយ។

បើ​សិន​ចង់​រក​រូប​ថត​ ដែល​ច្រឡំ​លុប​លើ OneDrive ចុច​លើ Recycle Bin មាន​រូប​ធុង​សំរាម​នៅ​ខាង​ឆ្វេង។

ពេល​នេះ​រាល់​រូបភាព វីដេអូ និង​ឯកសារ​ផ្សេងៗ​នឹង​លោត​ចូល​ OneDrive ដោយ​ស្វ័យ​ប្រវត្តិ។

មាន​ចម្ងល់​អី អាច​សួរ​បាន​នៅ​ខាង​ក្រោម​នេះ!

អត្ថបទ៖ ផាន់និត

អត្ថបទពេញនិយម