ថត​បាន Nicki Minaj បង្ហាញ​សាច់​លើ​គោក​ ពេល​កំពុង​ថត​​បទ​ថ្មី

  • 2017-03-01 07:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ជា​ច្រើន​សន្លឹក​របស់​តារា​ចម្រៀងNicki Minaj ​ត្រូវ​បាន​បង្ហាញ អំឡុង​​គ្រង​ឈុត​សិចស៊ី​ពណ៌​ក្រហម​ ថត​​វីដេអូ​ចម្រៀង​ថ្មី​នៅ​ឆ្នេរ​ Miami ​រដ្ឋ​ Florida។​

តារា​ចម្រៀង​រ៉េប​វ័យ​៣៤​ឆ្នាំ​រូប​នេះ​ បាន​ស្លៀក​ឈុត​ហែល​ទឹក​​លេច​សាច់​គ្រប់​កន្លែង ព្រម​ទាំង​បញ្ចេញ​​ក្បាច់​រាំ​ពត់​ពេន​ដ៏​ទាក់​ទាញ​​ក្នុង​ពេល​សម្ដែង​​។ ត្បិត​តែ​គេ​មិន​បាន​បង្ហាញ​ចំណងជើង​បទ​ថ្មី​នេះ ប៉ុន្តែ​ក្នុង​នោះ​ក៏​​មាន​វត្តមាន​​ចូលរួម​ច្រៀង​ជាមួយ​តារា​រ៉េប Future ។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ ដែល​អ្នក​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​ ដោយ​ពួកគេ​ក៏​ធ្លាប់​សហការ​គ្នា​នៅ​ក្នុង​បទ​ចម្រៀង​ "Do Your Mind" និង​អាល់ប៊ុម​ "Rich Gang" របស់​ DJ Khaledផង​ដែរ​៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី