រូបថត​ច្រើន​សន្លឹក​របស់ ហ៊ីត្លែរ ដែល​គ្រប់​គ្នា​ អាចមិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក

  • 2017-03-02 01:10:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល់ប៊ុម​រូបថត​មួយ ដែល​មាន​ផ្ទុក​ទៅ​ដោយ​រូបថត​ជាច្រើន​សន្លឹក ដែល​មនុស្ស​ស្ទើរ​តែ​គ្រប់គ្នា មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក របស់​មេដឹកនាំ​គណបក្ស ណាស៊ី លោក អាដុល ហ៊ីត្លែរ នៅ​ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២ ត្រូវ​បាន​គេ​រក​ឃើញ រយៈ​ពេល​៧២​ឆ្នាំ ក្រោយ​ពេល​អ្នក​កាសែត​ម្នាក់ យក​វា​ចេញ​ពី​ក្នុង​ទូ នៃ​បន្ទប់​ដេក​របស់​លោកស្រី Eva Braun ដែល​ជា​ភរិយា​របស់ ហ៊ីត្លែរ។

អាដុល ហ៊ីត្លែរ

ក្នុង​នោះ​ដែរ រូបថត​មួយ​សន្លឹក បាន​បង្ហាញ​ឲ្យ​ឃើញ មេដឹកនាំ​ផ្ដាច់​ការ​ណាស៊ី រូប​នេះ ធ្វើ​សញ្ញា​គោរព នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កណ្ដាល ដែល​ស្ថិត​ក្នុង​តំបន់ Berghof នៃ​ប្រទេស​អាល្លឺម៉ង់។ រូបថត​២​សន្លឹក​ទៀត បង្ហាញ​ឲ្យ​ឃើញ ហ៊ីត្លែរ ញញឹម​នៅ​ចំពោះ​ក្មេងៗ​ជា​ច្រើន​នាក់ ដែល​កំពុង​តែ​គោរព​លោក។

គួរ​បញ្ជាក់​ថា អាល់ប៊ុម​រូបថត​ជា​លក្ខណៈ​ឯកជន​នេះ ត្រូវ​បាន​រក្សា​ទុក​ជា​អនុស្សាវរីយ៍ ដោយ​អ្នក​ថត​រូប​ក្នុង​សម័យ​សង្គ្រាម ជនជាតិ​អង់គ្លេស​ម្នាក់ មាន​ឈ្មោះ​ថា Edward Dean ដែល​បាន​ចូល​ទៅ​ក្នុង​ត្រង់សេ​ក្រោម​ដី ស្ថិត​ក្នុង​ទីក្រុង​ប៊ែរឡាំង របស់ ហ៊ីត្លែរ រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍ ក្រោយ​ពេល​មេដឹកនាំ​ផ្ដាច់​ការ​រូប​នេះ និង​ភរិយា បាន​ធ្វើ​អត្តឃាត​នៅ​ទី​នោះ នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម (ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៤៥)។ នៅ​គ្រា​នោះ ទាហាន​រុស្ស៊ី​ម្នាក់ បាន​ប្រើ​កូន​កាំបិត​ជាប់​កាំភ្លើង គាស់​សោ​ទូ​នៅ​ក្នុង​បន្ទប់​ដេក​របស់​ពួកគេ ហើយ​បាន​រក​ឃើញ អាល់ប៊ុម​រូបថត​នោះ ជា​មួយ​នឹង ដប​ទឹក​អប់ រួម​ទាំង ខោក្នុង ផង​ដែរ។

ក្រោយមក លោក Edward បាន​លក់​អាល់ប៊ុម​រូបថត​នោះ ឲ្យ​ទៅ​អ្នក​ប្រមូល​ទិញ​ម្នាក់ នៅ​ក្នុង​ឆ្នាំ​១៩៨០ ហើយ​វា​ក៏​ត្រូវ​បាន​លក់​បន្ត ឲ្យ​ទៅ​អ្នក​ប្រមូល​ទិញ​ម្នាក់​ផ្សេង​ទៀត ដែល​បច្ចុប្បន្ន​កំពុង​ដាក់​លក់​វា​នៅ​កន្លែង​ដេញ​ថ្លែ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី