សេដ្ឋី​ប្រាក់​លាន​​នៅ​វៀតណាម កើន​ឡើង​ក្នុង​អត្រា​ខ្ពស់​បំផុត​លើ​លោក

  • 2017-03-04 04:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេដ្ឋី​មាន​ទឹក​ប្រាក់​លាន​ដុល្លារ នៅ​ប្រទេស​វៀតណាម​បាន​កើន​ឡើង​ក្នុង​អត្រា​ខ្ពស់​បំផុត​លើ​លោក។ បច្ចុប្បន្ន ប្រទេស​អាស៊ាន​មួយ​នេះ មាន​មនុស្ស ២០០​នាក់ ដែល​បាន​វិនិយោគ​ក្នុង​រង្វង់​ទឹក​ប្រាក់​យ៉ាង​តិច ៣០​លាន​ដុល្លារ។

​របាយការណ៍​របស់ Knight Frank ចក្រភព​អង់គ្លេស បាន​បង្ហាញ​ថា ចំនួន​សេដ្ឋី​ដែល​មាន​ការ​វិនិយោគ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​នេះ បាន​កើន​ឡើង ៣២០​ភាគ​រយ ក្នុង​ចន្លោះ​ឆ្នាំ ២០០០ ដល់ ២០១៦ ដែល​ជា​អត្រា​កំណើត​ខ្ពស់​បំផុត​លើ​លោក។ អត្រា​កំណើន​នៅ​ប្រទេស​លំដាប់​បន្ទាប់​គឺ​ ឥណ្ឌា ២៩០​ភាគ​រយ និង​ចិន ឈរ​លេខ៣ មាន ២៨១​ភាគ​រយ។

អត្រា​កំណើន​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​បន្ត​ឡើង​ខ្ពស់​ដល់ ៥៤០​ភាគ​រយ នៅ​ឆ្នាំ ២០២៦ ដែល​នៅ​តែ​ជា​អត្រា​ខ្ពស់​បំផុត​លើ​លោក។ ចំពោះ​សេដ្ឋី​ប្រាក់​លាន​​នៅ​វៀតណាម អាច​នឹង​កើន​ឡើង​ពី ១៤៣០០នាក់ ទៅ ៣៨៦០០​នាក់ ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ។

តាម​របាយការណ៍​បាន​បង្ហាញ​ទៀត​ថា ជនជាតិ​វៀតណាម​ដែល​វិនិយោគ​​ទឹក​ប្រាក់​យ៉ាង​តិច ៣០​លាន​ដុល្លារ មាន​ដល់​ទៅ ២០០នាក់​នៅ​ក្នុង​ឆ្នាំ២០១៦ ហើយ​ទឹក​ប្រាក់​នោះ​មិន​រាប់​បញ្ចូល​ទ្រព្យ​ផ្ទាល់​ខ្លួន​ដូច​ជា​ដី​ធ្លី ឬ​ផ្ទះ​សម្បែង​ឡើយ៕

មើល​តារាង​អត្រា​កំណើន​ខាង​ក្រោម៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី