កូនស្រី​ច្បង​របស់ ដូណាល់ ត្រាំ ទាំង​ស្អាត និង​ឆ្លាត ឯ​ប្រវត្តិ​ក៏​មិន​ធម្មតា​ដែរ

  • 2017-03-10 08:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី Ivanka Trump គឺ​ជា​កូន​ស្រី​ទី​១ និង​សំណព្វ​ចិត្ត​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង តារា​ម៉ូដែល Ivana Trump។ អ្នកស្រី​ធ្លាប់​បាន​ឆ្លង​កាត់​បទពិសោធន៍​ជាច្រើន ដូចជា ធ្វើអាជីវកម្ម ដើរ​ម៉ូត អ្នក​សង្គម​និយម ហើយ​បច្ចុប្បន្ន​គឺ​ជា ទីប្រឹក្សា​ដ៏​សំខាន់​ម្នាក់ នៅ​ក្នុង​សេតវិមាន​ទៀត​ផង។

ខាង​ក្រោម​នេះ​គឺ​ជា​ប្រវត្តិ​មួយ​ចំនួន​របស់​អ្នកស្រី Ivanka Trump៖

#១ អ្នកស្រី Ivanka Trump បាន​កើត​នៅ​ក្នុង​ទីក្រុង Manhattan នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​១៩៨១

#២ អ្នកស្រី Ivanka Trump បាន​ចូល​រៀន នៅ​ឯ​សាលា Chapin School ដែល​មាន​តែ​សិស្ស​ស្រី​ប៉ុណ្ណោះ និង​ជា​សាលា​ដែល​អតីត​ជំទាវ​ទី​១ អាមេរិក លោកស្រី Jackie Kennedy រៀន​ផង​ដែរ ស្ថិត​ក្នុង​ទីក្រុង Manhattan សហរដ្ឋអាមេរិក

#៣ ក្រោយ​មក អ្នកស្រី Ivanka បាន​ចេញ​ទៅ​រៀន​នៅ​ឯ​សាលា​ឯកជន Choate Rosemary Hall ស្ថិត​ក្នុង​រដ្ឋ Connecticut (សាលា​ដែល​អតីត​ប្រធានាធិបតី​អាមេរិក ទី​៣៥ លោក John F. Kennedy ធ្លាប់​រៀន)

#៤ នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​១៩៩៧ ពេល​ដែល​អ្នក​ស្រី Ivanka មាន​អាយុ​១៥​ឆ្នាំ អ្នក​ស្រី​បាន​ចាប់​ផ្តើម​អាជីព​ជា​តារា​ម៉ូដែល ដោយ​ថត​រូប​ដាក់​លើ​ទំព័រ​មុខ ទស្សនវដ្តី «Seventeen»

#៥ នៅ​ក្នុង​ឆ្នាំ​២០០៤ អ្នកស្រី Ivanka បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច នៅ​ឯ​សកលវិទ្យាល័យ Georgetown University និង University of Pennsylvania

#៦ នៅ​ក្នុង​ឆ្នាំ​២០០៥ អ្នកស្រី Ivanka បាន​ជួប លោក Jared Kushner (បច្ចុប្បន្ន​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ) ដែល​កើត​ក្នុង​ត្រកូល​អ្នក​រក​ស៊ី​អចលនទ្រព្យ​ដូច​គ្នា ហើយ​ពួក​គេ​ក៏​ចាប់ផ្ដើម​ស្គាល់​គ្នា​ចាប់​ពី​ពេល​នោះ​មក

#៧ ចំណង់​ចំណូល​ចិត្ត​ពិត​របស់​អ្នកស្រី គឺ​មុខ​ជំនួញ​របស់​គ្រួសារ ដោយ​អ្នកស្រី​បាន​បម្រើ​ការងារ​ជា​ផ្លូវ​ការ​ឲ្យ​ឪពុក (លោក ត្រាំ) នៅ​ក្នុង​ឆ្នាំ​២០០៥ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា នៅ​មហាវិទ្យាល័យ

#៨ នៅ​ក្នុង​ឆ្នាំ​២០០៧ អ្នកស្រី Ivanka ដែល​មាន​កម្ពស់ ១,៨០​ម៉ែត្រ បាន​ដើរ​ម៉ូត​ឲ្យ ក្រុមហ៊ុន​ខោ​ខោវប៊យ Versace

#៩ អ្នកស្រី Ivanka ទទួល​បាន​មរតក​ជំនួញ​ពី​ឪពុក ដោយ​ក្លាយ​ជា​អ្នក​ដឹកនាំ​ការ​ចរចា​របស់​ក្រុមហ៊ុន Trump National Doral Miami ដែល​មាន​តម្លៃ រហូត​ដល់​ទៅ ១​ពាន់​លាន​ដុល្លារ

#១០ នៅ​ក្នុង​ឆ្នាំ​២០០៩ លោកស្រី Ivanka បាន​បញ្ចេញ​សៀវភៅ «The Trump Card» ដែល​ជា​ការ​បំផុស​គំនិត លើ​ផ្នែក​អាជីវកម្ម ដោយ​ផ្អែក​លើ​បទពិសោធន៍​ពិត​របស់​អ្នក​ស្រី ខណៈ​សៀវភៅ​ទី​២ «Women Who Work» កំពុង​ត្រៀម​ចេញ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៧ ខាង​មុខ​នេះ

#១១ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០០៩ អ្នកស្រី Ivanka បាន​រៀបការ​ជា​មួយ លោក Jared Kushner

#១២ ក្រៅ​ពី​ជួយ​ក្រុមហ៊ុន Trump Organization អ្នកស្រី Ivanka បាន​ចាប់​ផ្ដើម​ប្រមូល​ទិញ​គ្រឿងអលង្ការ នៅ​ក្នុង​ឆ្នាំ២០០៧ និង​បង្កើត​ម៉ូដ ព្រមទាំង​ម៉ាក​យីហោ​ផ្ទាល់ខ្លួន ដែល​មាន​ឈ្មោះ​ថា «Ivanka Trump Collection»

#១៣ អ្នកស្រី Ivanka ជា​ធម្មតា​តែង​ចាប់​ផ្ដើម​ការងារ នៅ​ម៉ោង ៦កន្លះព្រឹក

#១៤ អ្នកស្រី​ធ្លាប់​បាន​ទទួល​ស្គាល់​ថា អ្នកស្រី​ជា​មនុស្ស​អាត្មានិយម​ដូច​ឪពុក

#១៥ អ្នកស្រី Ivanka ទទួល​បាន​ពាន​រង្វាន់​ជាច្រើន ចំពោះ​អាជីវកម្ម​របស់​អ្នកស្រី ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ហើយ​ត្រូវ​បាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក World Economic Forum ឲ្យ​រហស្សនាម​អ្នក​ស្រី​ថា​ជា មេដឹកនាំ​សកល​វ័យ​ក្មេង (Young Global Leader) ទៀត​ផង កាល​ពី​ឆ្នាំ​២០១៤

#១៦ បន្ទាប់​ពី​បញ្ចប់​ការ​បោះឆ្នោត អ្នកស្រី Ivanka និង​ស្វាមី គឺ លោក Jared បាន​ផ្លាស់​មក​រស់នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​វិញ ហើយ​បាន​លះបង់​អាជីវកម្ម​ជា​ច្រើន​របស់​ពួកគេ ឲ្យ​ប្អូនប្រុស​របស់​អ្នកស្រី​មើល​ការ​ខុស​ត្រូវ​ជំនួស​វិញ

#១៧ ជា​មនុស្ស​ជំនិត​បំផុត​របស់​លោក ត្រាំ អ្នកស្រី Ivanka បាន​អង្គុយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាច្រើន ជា​មួយ​ពាណិជ្ជករ និង​មេដឹកនាំ​ពិភពលោក ដូច​កាល​ពី​ក្មេង​អីចឹង៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី