បងប្អូនភ្លោះក្លាយជាតារាល្បីរហូតជាប់ឈ្មោះជា "រាជិនីសក់ស្អាតបែបធម្មជាតិ"
- 2017-03-16 03:15:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងប្អូនភ្លោះក្លាយជាតារាល្បីរហូតជាប់ឈ្មោះជា "រាជិនីសក់ស្អាតបែបធម្មជាតិ"
ចន្លោះមិនឃើញ
បងប្អូនភ្លោះបានល្បីឈ្មោះនេះរស់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នាង TK Wonder ជាអ្នកចម្រៀង និងអ្នកនិពន្ធបទចម្រៀង ចំណែក Cipriana Quann ជាម្ចាស់ប្លុកមានឈ្មោះថា Urban Bush Babes។
ពេលនៅក្មេងៗ ពួកគេស្អប់សក់ខ្លួនឯងណាស់ ហើយចាត់ទុកវាដូចជាឧបសគ្គក្នុងជីវិតទៀតផង។ ម៉ូដសក់ Afro ប៉ោងចេញធំ បានធ្វើឲ្យមិត្តភ័ក្ដិពួកគេតាមចំអកជានិច្ច រហូតក្លាយជាការអន់ចិត្តទៀតផង។
ប៉ុន្តែពេលវេលាចេះតែកន្លងផុតទៅ ពួកគេក៏ធំហើយដែរ ការគិតរឿងផ្សេងៗក៏ផ្លាស់ប្ដូរ។ នាងបានចាត់ទុកម៉ូដសក់ពីកំណើត គឺជារឿងធម្មជាតិផ្ដល់មក និងមិនត្រូវខ្វល់ជាមួយអ្នកដទៃឡើយ។ ត្រូវស្អាតបែបច្បាប់ធម្មជាតិ គឺល្អបំផុតទើបនាងសម្រេចចិត្តលើកម៉ូដសក់ឲ្យត្រង់ដូចគ្នាតែម្ដង។
បន្ទាប់ពីលេងម៉ូដសក់ប្លែកៗគួរឲ្យចាប់អារម្មណ៍ទាំងនេះ បានធ្វើឲ្យនាងក្លាយជាតារាល្បីតាមអ៊ីនធឺណិត និងទទួលងារជា "រាជិនីសក់ស្អាតបែបធម្មជាតិ" ពីគ្រប់គ្នាទៀតផង៕