Emma Watson និង​ Amanda Seyfried ចាប់ផ្តើមលេងធម៌ក្តៅហើយ

  • 2017-03-16 09:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​ស្រី​ Emma Watson និង​ Amanda Seyfried ត្រូវ​បាន​រាយការណ៍​ថា​ បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ បន្ទាប់​ពី​រូប​ថត​របស់​តារា​ស្រី​ទាំង​ពីរ​នេះ​ បាន​បែក​ធ្លាយ​លើ​ប្រព័ន្ធ​អនឡាញ​។

បើ​តាម​​ភ្នាក់ងារ​តារា​វ័យក្មេង​ Emma បាន​និយាយ​ថា​៖ "រូបថត​របស់​ Emma ពេល​សំលៀកបំពាក់​ ដែល​បាន​ថត​ជាមួយ​អ្នក​រចនា​ម៉ូដ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ត្រូវ​បាន​លួច​ហើយ​"។​ អ្នក​នាំ​ពាក្យ​រូប​នេះ​​បាន​បន្ត​ទៀត​ថា៖ "រូបថត​ទាំង​នោះ​មិនមែន​ជា​រូប​អាក្រាត​ទេ​។ មេធាវី​បាន​ធ្វើការ​លើ​រឿង​នេះ​ហើយ​ ហើយ​ខាង​យើង​ក៏​មិន​អាច​អធិប្បាយ​អ្វី​វែង​ឆ្ងាយ​ដែរ​។"

ចំណែក​ឯ​ខាង​ តារា​សម្ដែង​ Amanda Seyfried វិញ​មិនទាន់​បាន​បកស្រាយ​លើ​បញ្ហា នៃ​ការ​បែក​ធ្លាយ​នេះ​ទេ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខាង​វិបសាយ​ TMS បាន​រាយការណ៍​ថា​ មេធាវី​របស់​តារា​ស្រី​រូប​នេះ​ បាន​ធ្វើការ​ទាក់ទង​ទៅកាន់​ វិបសាយ​ដែល​​មាន​រូបភាព​ទាំង​នោះហើយ​ និង​តម្រូវ​ឲ្យ​លុប​រូប​នោះ​ចេញ​ជា​បន្ទាន់​។

Ryan Collins និង​ Edward Majerczyk ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់គុក​ ដោយសារ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០១៤​ ។ បុរស​២​នាក់​នោះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ ពី​បទ​លុកលុយ​ គណនី​ តារា​ជា​ច្រើន​ និង​ចូល​លួច​ព័ត៌មាន​ផ្ទៃ​ក្នុង​ទៀត​ដូចជា​ រូប​អាក្រាត​ជាដើម៕

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ យី សុធារី