លេង Facebook យូរហើយតិចអត់ដឹង Profile Facebook អាចមកធ្វើជា Page បាន
- 2017-03-17 08:12:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេង Facebook យូរហើយតិចអត់ដឹង Profile Facebook អាចមកធ្វើជា Page បាន
ចន្លោះមិនឃើញ
ទាំងអស់គ្នាដែលលេង Facebook យូរហើយដឹងអត់ថាយើងអាចយក Facebook Profile ធ្វើជា Facebook Page តែម្តង។ មានដែលឆ្ងល់អត់ថាទៅ Like Page គេ ទាំងមិនដឹងខ្លួនទាល់តែសោះ ថ្ងៃនេះ Sabay នឹងបកស្រាយចម្ងល់នេះដើម្បីជាចំណេះដឹង។
ការបម្លែងគណនី Facebook ទៅបង្កើត Page Facebook ថ្មីមួយគឺត្រូវប្រើគណនីផ្ទាល់ខ្លួន។ អ្នកអាចប្រើគណនីផ្ទាល់ខ្លួនបម្លែងទៅជា Page Facebook បានតែមួយប៉ុណ្ណោះ។
-ដំបូងត្រូវ Login Account Facebook
-បន្ទាប់មកត្រូវចុចលើតំណភ្ជាប់មួយនេះ Convert Profile to Page
-ចុចលើប៊ូតុង Get Started
-ចុចលើ Profile to Page Tools ហើយចុចលើ Friends
-បន្តចុច Next
-ចុចលើ Select All ដើម្បីយក Friends ទាំងអស់មក Like Page របស់យើង
-បន្តចុច Next
បន្ទាប់មកទៀតចុច Finish ដើម្បីបញ្ចប់
ខាងក្រោមគឺជាលទ្ធផលដែលទទួលបាន
ចំណាំ៖ ឈ្មោះ Profile Facebook របស់អ្នកនឹងក្លាយជាឈ្មោះ Facebook Page។ បន្ទាប់ពីបានដឹងពីរបៀបធ្វើប្រិយមិត្តអស់ចម្ងល់ហើយឬនៅដែលយើង Like Page គេមិនដឹងខ្លួន ហើយនេះក៏ជាវិធីសាស្រ្តល្អសម្រាប់អ្នកទាំងអស់គ្នាយកទៅអនុវត្ត។
តោះចាំអីទៀត អនុវត្តទាំងអស់គ្នា!!