Emma Watson និយាយ​ពី​អារម្មណ៍ពេលបានដើរតួ​ "Bella" និង​ "Hermonine"

  • 2017-03-21 10:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សន្និសីទ​កាសែត​រឿង​ "Beauty And The Beast” តារា​សម្ដែង​ស្រី​វ័យ​ ២៦​ឆ្នាំ​ Emma Watson បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ Iris Independent ពី​អារម្មណ៍​រីករាយ​ដែល​នាង​បាន​ដើរ​តួ​ ២​ សំខាន់​ៗ​ គឺ​ តួអង្គ​ Belle និង​ Hermione Granger។

នាង​និយាយ​ថា​ នាង​មាន​អារម្មណ៍​ថា​នាង​មាន​សំណាង​ដែល​ ដើរ​ជា​តួ​អង្គ​ “Belle” ព្រោះ​នាង​តែងតែ​ចាត់​ទុក​តួ​មួយ​នេះ​ គឺ​ជា​វីរនារី​ ពេល​នាង​នៅ​ក្មេង​ (រឿង​តុក្កតា) ហើយ​ពេល​នោះ​រឿង​តុក្កតា​នេះ​ (Beauty And The Beast) បាន​ចេញ​២​ថ្ងៃ​ ក្រោយ​នាង​កើត​។

ពេល​នាង​មាន​វ័យ​ជំទង់​ នាង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ដើរ​តួ​ "Hermione” ក្នុង​រឿង​ "Harry Porter" ប៉ុន្តែ​ពេល​នោះ​ដោយសារ​នាង​នៅ​ក្មេង​ ដូច​នេះ​បទពិសោធន៍​ក្នុង​ការ​​សម្ដែង​របស់​នាង​ក៏​នៅ​ស្ទើរ​ដែរ។

រីឯ​ការ​សម្ដែង​ក្នុង​រឿង​ “Beauty And The Beast” វិញ​នាង​និយាយ​ថា​ នាង​បាន​សម្ដែង​ចេញ​ពោរពេញ​ទៅ​ដោយ​ភាព​ជឿជាក់​ បូក​រួម​ជាមួយ​នឹង​ចំណេះ​ជំនាញ​ដែល​នាង​ទទួល​បាន​បន្ថែម​ទៀត​៕

អត្ថបទ៖ យី សុធារី