សិង្ហបុរីជាប់ជាទីក្រុងថ្លៃបំផុតលើលោក ឯភ្នំពេញ និងហូជីមិញមានចំណាត់ថ្នាក់ដូចគ្នា
- 2017-03-22 07:20:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរីជាប់ជាទីក្រុងថ្លៃបំផុតលើលោក ឯភ្នំពេញ និងហូជីមិញមានចំណាត់ថ្នាក់ដូចគ្នា
ចន្លោះមិនឃើញ
រយៈពេល ៤ឆ្នាំជាប់ៗគ្នាហើយ សិង្ហបុរីបានជាប់ជាទីក្រុងថ្លៃជាងគេបំផុតលើលោកសម្រាប់រស់នៅ ចំណែកទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាប់ជាទីក្រុងថោកបំផុតក្នុងចំណោមបណ្ដាទីក្រុងនានានៅអាស៊ាន។ នេះបើតាមការចេញផ្សាយរបស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (EIU) កាលពីថ្ងៃអង្គារទី ២១មិនាកន្លងទៅ។
របាយការណ៍ស្ថិតិនេះមានចំណងជើងថា "តម្លៃរស់នៅទូទាំងពិភពលោកប្រចាំឆ្នាំ ២០១៧ ឬ Worldwide Cost of Living 2017 ដែលបានចាត់ថ្នាក់ទីក្រុងសំខាន់ៗចំនួន ១៣៣ ដោយប្រៀបធៀបតម្លៃទំនិញ និងសេវាកម្មជាង ១៦០មុខ មានដូចជាអាហារ ភេសជ្ជៈ សំលៀកបំពាក់ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងសេវាថែទាំសុខភាពរបស់មនុស្សម្នាក់ៗជាដើម។
ទីក្រុងទាំង១០លើគេ ភាគច្រើនស្ថិតនៅប្រទេសអាស៊ីដូចជា ទីក្រុងហុងកុង លេខ២, តូក្យូ (ជប៉ុន)លេខ ៤, អូសាកា (ជប៉ុន) លេខ៥, សេអ៊ូល (កូរ៉េខាងត្បូង) លេខ ៦។ ចំណែកទីក្រុងនៅអាស៊ានយើងវិញ បន្ទាប់ពីសិង្ហបុរី មានទីក្រុងបាងកក (ថៃ) លេខ ៥១, ហាណូយ (វៀតណាម) លេខ ៥៩, ភ្នំពេញ និងហូជីមិញ ស្ថិតនៅលេខរៀង ៧៨ដូចគ្នា, ហ្សាកាតា (ឥណ្ឌូណេស៊ី) លេខ ៨២, ម៉ានីល (ហ្វីលីពីន) លេខ ៩២ និងកូឡាឡាំពួរ (ម៉ាឡេស៊ី) លេខ ៩៦៕